ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 28:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រំពេច​នោះ ស្តេច​សូល​ក៏​ដួល​ចុះ​ដល់​ដី​ទាំង​ជំហរ មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឮ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ ហើយ​គ្មាន​កម្លាំង​នៅ​សល់​ទៀត​ឡើយ ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រំពេច​នោះ ព្រះ‌បាទ​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​លោក​សាំយូ‌អែល​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ​ទៀត ព្រះ‌បាទ​សូល​អស់​កម្លាំង ព្រោះ​ទ្រង់​ពុំ​បាន​សោយ​ព្រះ‌ស្ងោយ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខណ​នោះ ស្រាប់​តែ​សូល​ទ្រង់​ដួល​ស្រប៉ាប​ចុះ​នៅ​ដី មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង ដោយ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់​នោះ ហើយ​គ្មាន​កំឡាំង​នៅ​សល់​ទៀត​ទេ ពី​ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​១​ថ្ងៃ​១​យប់​នោះ​ហើយ

សូមមើលជំពូក

អាល់គីតាប

រំពេច​នោះ ស្តេច​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​សាំយូ‌អែល ធ្វើ​ឲ្យ​ស្តេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ ទៀត​ស្តេច​សូល​អស់​កម្លាំង ព្រោះ​គាត់​ពុំ​បាន​ពិសា​អាហារ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 28:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កម្លាំង


លុះ​ព្រឹក​ឡើង គ្រា​ដែល​ណា‌បាល​ស្វាង​ពី​ស្រា​ហើយ នោះ​ប្រពន្ធ​ក៏​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នោះ រួច​គាត់​ក៏​គាំង​បេះដូង ទៅ​ជា​រឹង​ស្តូក។


មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​ទ្រង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន នៅ​ថ្ងៃ​ស្អែក​នេះ ទ្រង់ ព្រម​ទាំង​ពួក​បុត្រា​របស់​ទ្រង់ នឹង​បាន​ទៅ​នៅ​ជា‌មួយ​ទូល‌បង្គំ​ហើយ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ពួក​ពល‌ទ័ព​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​ដែរ»។


ស្ត្រី​នោះ​ក៏​មក​ជិត​ស្តេច​សូល ឃើញ​ទ្រង់​តក់‌ស្លុត​ជា​ខ្លាំង ក៏​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ស្តាប់​តាម​ទ្រង់​ហើយ ក៏​បាន​ប្រថុយ​ជីវិត​ដើម្បី​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ម្ចាស់​ដែរ។


ពេល​ស្តេច​សូល​បាន​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលី‌ស្ទីន ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង។