Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រំពេច​នោះ ព្រះ‌បាទ​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​លោក​សាំយូ‌អែល​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ​ទៀត ព្រះ‌បាទ​សូល​អស់​កម្លាំង ព្រោះ​ទ្រង់​ពុំ​បាន​សោយ​ព្រះ‌ស្ងោយ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 រំពេច​នោះ ស្តេច​សូល​ក៏​ដួល​ចុះ​ដល់​ដី​ទាំង​ជំហរ មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឮ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ ហើយ​គ្មាន​កម្លាំង​នៅ​សល់​ទៀត​ឡើយ ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ខណ​នោះ ស្រាប់​តែ​សូល​ទ្រង់​ដួល​ស្រប៉ាប​ចុះ​នៅ​ដី មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង ដោយ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់​នោះ ហើយ​គ្មាន​កំឡាំង​នៅ​សល់​ទៀត​ទេ ពី​ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​១​ថ្ងៃ​១​យប់​នោះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 រំពេច​នោះ ស្តេច​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​សាំយូ‌អែល ធ្វើ​ឲ្យ​ស្តេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ ទៀត​ស្តេច​សូល​អស់​កម្លាំង ព្រោះ​គាត់​ពុំ​បាន​ពិសា​អាហារ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«លោក​ប៉ិន‌ប្រសប់​ជួយ អ្នក​ដែល​គ្មាន​កម្លាំង​មែន! លោក​ប៉ិន‌ប្រសប់​ជួយ​ស្រោច​ស្រង់ មនុស្ស​ទន់​ខ្សោយ!


លុះ​ព្រឹក​ឡើង ពេល​លោក​ស្វាង​ស្រា ភរិយា​របស់​លោក​រៀប​រាប់​ប្រាប់​នូវ​ហេតុ‌ការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះ‌ដូង​ដេក​ស្ដូក​នៅ​មួយ​កន្លែង។


ព្រះ‌អម្ចាស់​នឹង​ប្រគល់​ព្រះ‌ករុណា ព្រម​ទាំង​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន។ ស្អែក ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះ‌ករុណា នឹង​ទៅ​ជួប​ទូលបង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រគល់​កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។


ស្ត្រី​នោះ​ក៏​ចូល​ទៅ​ជិត​ស្ដេច ឃើញ​ថា ទ្រង់​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ទូល​ស្ដេច​ថា៖ «ខ្ញុំ​ម្ចាស់​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌ករុណា​ហើយ។ ខ្ញុំ​ម្ចាស់​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះ‌ករុណា។


កាល​ព្រះ‌បាទ​សូល​ឃើញ​ជំរំ​របស់​កង‌ទ័ព​ភីលីស្ទីន ទ្រង់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម