បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
១ សាំយូអែល 27:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកក្រុងកាថទេ ព្រោះខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌពុំដែលទុកជីវិតឲ្យមនុស្សប្រុស ឬស្រី ដើម្បីនាំមកក្រុងកាថទេ ព្រោះលោកខ្លាចក្រែងឈ្លើយសឹកទាំងនោះរាយការណ៍ថា ពួកលោកដាវីឌបានធ្វើដូច្នេះ ឬធ្វើដូច្នោះមួយ។ ក្នុងអំឡុងពេលលោកស្នាក់អាស្រ័យនៅក្នុងស្រុកភីលីស្ទីន លោកដាវីឌតែងតែប្រើវិធីនេះជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកឯក្រុងកាថទេ ដោយថា ខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ អាល់គីតាប ទតពុំដែលទុកជីវិតឲ្យមនុស្សប្រុស ឬស្រី ដើម្បីនាំមកក្រុងកាថទេ ព្រោះគាត់ខ្លាចក្រែងឈ្លើយសឹកទាំងនោះរាយការណ៍ថា ពួកទត បានធ្វើដូច្នេះ ឬធ្វើដូច្នោះមួយ។ ក្នុងអំឡុងពេលដែលគាត់ស្នាក់អាស្រ័យនៅក្នុងស្រុកភីលីស្ទីន ទតតែងតែប្រើវិធីនេះជារៀងរហូត។ |
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
នោះដាវីឌមានប្រសាសន៍ទៅអ័បៀថើរថា៖ «នៅថ្ងៃនោះ កាលខ្ញុំឃើញដូអេក ជាសាសន៍អេដុមនៅទីនោះ ខ្ញុំបានដឹងថា គាត់នឹងទូលពិតដល់សូលជាមិនខាន។ ដូច្នេះ ខ្ញុំនេះហើយដែលបានធ្វើឲ្យគ្រួសារឪពុកអ្នកស្លាប់ទាំងអស់គ្នា។
ពេលព្រះបាទអ័គីសសួរថា៖ «តើអ្នកបានវាយលុកចូលស្រុកណាខ្លះនៅថ្ងៃនេះ?» ដាវីឌតែងតែទូលថា៖ «បានទៅតំបន់ណេកិប ស្រុកយូដា» ឬ «តំបន់ណេកិបរបស់ពួកយេរ៉ាម្អែល» ឬក៏ «តំបន់ណេកិបរបស់ពួកកែន»។
អ័គីសក៏ជឿដាវីឌ ដោយគិតថា៖ «វាបានបណ្ដាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍របស់ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះ វានឹងធ្វើជាអ្នកបម្រើរបស់យើងជារៀងរហូត»។
ក៏ចាប់ពួកស្រីៗ និងអស់អ្នកដែលរស់នៅក្នុងក្រុងនោះ ទាំងតូចទាំងធំ នាំទៅជាឈ្លើយ។ គេមិនបានសម្លាប់អ្នកណាម្នាក់ឡើយ គឺគ្រាន់តែនាំយកពួកគេទៅជាមួយ រួចបន្តដំណើរទៅមុខ។