ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
១ សាំយូអែល 25:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌក៏បានយកអ័ហ៊ីណោម អ្នកស្រុកយេសរាល មកធ្វើជាប្រពន្ធដែរ នាងទាំងពីរនោះបានធ្វើជាប្រពន្ធរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីមុន លោកដាវីឌក៏បានរៀបការជាមួយនាងអហ៊ីណោម ជាអ្នកស្រុកយេសរាលដែរ។ ដូច្នេះ នាងអហ៊ីណោម និងនាងអប៊ីកែល ទាំងពីរនាក់សុទ្ធតែជាភរិយារបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដាវីឌ លោកក៏យកអ័ហ៊ីណោម ជាអ្នកនៅស្រុកយេសរាល ធ្វើជាប្រពន្ធដែរ នាងទាំង២នោះបានធ្វើជាប្រពន្ធរបស់លោក អាល់គីតាប ពីមុន ទតក៏បានរៀបការជាមួយនាងអហ៊ីណោម ជាអ្នកស្រុកយេសរាលដែរ។ ដូច្នេះ នាងអហ៊ីណោម និងនាងអប៊ីកែល ទាំងពីរនាក់សុទ្ធតែជាភរិយារបស់ទត។ |
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
ដូច្នេះ ដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធរបស់គាត់ទាំងពីរនាក់ទៅជាមួយដែរ គឺអ័ហ៊ីណោមជាអ្នកស្រុកយេសរាល និងអ័ប៊ីកែលជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល ។
ព្រះបាទដាវីឌបង្កើតបានបុត្រាខ្លះនៅក្រុងហេប្រុន បុត្រច្បង គឺអាំណូន ដែលប្រសូត្រពីនាងអ័ហ៊ីណោមជាអ្នកស្រុកយេសរាល
រួចក៏មានព្រះបន្ទូលថា "ដោយហេតុនេះ បុរសនឹងចាកចេញពីឪពុកម្តាយរបស់ខ្លួន ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ" ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺមកពីអ្នករាល់គ្នាមានចិត្តរឹងរូស ប៉ុណ្ណោះ បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ តែពីដើមមកមិនមែនដូច្នោះទេ។
ដាវីឌស្នាក់នៅក្នុងក្រុងកាថ ជាស្រុករបស់ព្រះបាទអ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានគ្រួសាររបស់ខ្លួននៅជាមួយផង។ ដាវីឌបាននាំប្រពន្ធទាំងពីរនាក់ទៅដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល។
ដូច្នេះ ដាវីឌ និងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះបានវិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ តែពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅយេសរាលទៅ។
ឯប្រពន្ធដាវីឌទាំងពីរ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលជាអ្នកស្រុកកើមែលនោះ ក៏ត្រូវគេចាប់ទៅជាឈ្លើយដែរ។