Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ពី​មុន លោក​ដាវីឌ​ក៏​បាន​រៀបការ​ជា​មួយ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល​ដែរ។ ដូច្នេះ នាង​អហ៊ី‌ណោម និង​នាង​អប៊ី‌កែល ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ដាវីឌ​ក៏​បាន​យក​អ័ហ៊ី‌ណោម អ្នក​ស្រុក​យេស‌រាល មក​ធ្វើ​ជា​ប្រពន្ធ​ដែរ នាង​ទាំង​ពីរ​នោះ​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ឯ​ដាវីឌ លោក​ក៏​យក​អ័ហ៊ី‌ណោម ជា​អ្នក​នៅ​ស្រុក​យេស‌រាល ធ្វើ​ជា​ប្រពន្ធ​ដែរ នាង​ទាំង​២​នោះ​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ពី​មុន ទត​ក៏​បាន​រៀប‌ការ​ជា​មួយ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល​ដែរ។ ដូច្នេះ នាង​អហ៊ី‌ណោម និង​នាង​អប៊ី‌កែល ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​ទត។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:43
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។


លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហេប្រូន ដោយ​នាំ​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ផង គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​ភរិយា​របស់​សព​លោក​ណាបាល​នៅ​ភូមិ​កើមែល។


បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​ច្រើន​អង្គ​បាន​ប្រសូត​នៅ​ក្រុង​ហេប្រូន គឺ​បុត្រ​ច្បង ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល


រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។


យេសរាល យ៉ុក‌ឌាម សា‌ណូអា


លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ព្រះ‌បាទ​អគីស។ លោក​ដាវីឌ​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើមែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។


ព្រឹក​ឡើង​លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ ចំណែក​ឯ​កង‌ទ័ព​ភីលីស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យេស‌រាល។


ភរិយា​ទាំង​ពីរ​នាក់​របស់​លោក​ដាវីឌ គឺ​នាង​អហ៊ី‌ណោម​ដែល​ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើមែល ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម