ក៏ប៉ុន្ដែ ពេលលោកបានសុខស្រួលហើយ សូមនឹកចាំពីខ្ញុំផង សូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ សូមទូលផារ៉ោនឲ្យជ្រាបពីខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង
១ សាំយូអែល 25:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះដំណើរនេះមិនបានជាហេតុឲ្យលោកតូចចិត្តស្តាយ ដោយលោកបានកម្ចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ ហើយកាលណាព្រះយេហូវ៉ាបានប្រោសសេចក្ដីល្អដល់លោកម្ចាស់ នោះសូមទាននឹកចាំពីខ្ញុំ ជាស្រីបម្រើរបស់លោកផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម្ចាស់មិនត្រូវសោកស្ដាយ ឬមានវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណាព្រះអម្ចាស់ប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដំណើរនេះមិនបានជាហេតុឲ្យលោកតូចចិត្តស្តាយដោយលោកបានកំចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ ហើយកាលណាព្រះយេហូវ៉ាបានប្រោសសេចក្ដីល្អដល់លោកម្ចាស់ នោះសូមទាននឹកចាំពីខ្ញុំ ជាបាវស្រីរបស់លោកផង។ អាល់គីតាប លោកម្ចាស់មិនត្រូវសោកស្តាយ ឬកើតវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណាអុលឡោះតាអាឡាប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។ |
ក៏ប៉ុន្ដែ ពេលលោកបានសុខស្រួលហើយ សូមនឹកចាំពីខ្ញុំផង សូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ សូមទូលផារ៉ោនឲ្យជ្រាបពីខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង
គឺជាព្រះដែលសម្រេចសេចក្ដីសងសឹក ជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗ នៅក្រោមអំណាចទូលបង្គំ
ពេលនោះ គាត់ទូលព្រះអង្គថា៖ «ព្រះយេស៊ូវអើយ ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមនឹកចាំពីទូលបង្គំផង»។
បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។
គួរកុំបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ដួលឡើយ។
ដ្បិតអំនួតរបស់យើង ជាបន្ទាល់ចេញពីមនសិការរបស់យើង បញ្ជាក់ថា យើងបានប្រព្រឹត្តនៅក្នុងលោកីយ៍នេះ ហើយជាពិសេសចំពោះអ្នករាល់គ្នា ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណរបស់ព្រះវិញ។
ដូច្នេះ សូមព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជម្រះរឿងរបស់យើងទាំងពីរនេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះទូលបង្គំឲ្យរួចពីកណ្ដាប់ព្រះហស្តរបស់ស្តេចផង»។
ពេលណាព្រះយេហូវ៉ាបានប្រោសលោកម្ចាស់នៃខ្ញុំ តាមគ្រប់ទាំងសេចក្ដីល្អដែលព្រះអង្គបានមានព្រះបន្ទូលពីដំណើរលោក ព្រមទាំងតាំងលោកឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលហើយ
សូមពរដល់ប្រាជ្ញារបស់អ្នក និងដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកម្ចាយឈាម ហើយមិនឲ្យសងសឹកដល់គេដោយដៃខ្លួនខ្ញុំនៅថ្ងៃនេះ
ពេលពួកអ្នកបម្រើរបស់ដាវីឌបានមកជួបអ័ប៊ីកែល នៅកើមែល ជម្រាបនាងថា៖ «ដាវីឌបានចាត់យើងខ្ញុំ ឲ្យមកអញ្ជើញអ្នកទៅធ្វើជាប្រពន្ធរបស់លោក»។
ព្រះយេហូវ៉ានឹងសងដល់មនុស្សតាមសេចក្ដីសុចរិត និងសេចក្ដីស្មោះត្រង់របស់គេរៀងខ្លួន ព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឡើយ។