នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។
១ សាំយូអែល 25:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះដល់ដី គោរពដល់ដាវីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនាងអប៊ីកែលឃើញលោកដាវីឌ នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបថ្វាយបង្គំលោកដាវីឌឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ អាល់គីតាប ពេលនាងអប៊ីកែលឃើញទត នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបគោរពទតអោនមុខដល់ដី។ |
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។
កាលស្ត្រីពីក្រុងត្កូអានោះបានចូលទៅចំពោះស្តេច ក៏ទម្លាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា៖ «បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង!»។
គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា៖ «មានសុខហើយ»។ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេចទូលថា៖ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយព្រះអង្គបានប្រគល់ពួកអ្នកដែលលើកដៃទាស់នឹងព្រះករុណាជាអម្ចាស់នៃទូលបង្គំ មកហើយ»។
ដូច្នេះ មេភីបូសែត បុត្រារបស់យ៉ូណាថាន ដែលជាបុត្រារបស់ស្ដេចសូល ក៏មកជួបព្រះបាទដាវីឌ ក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌមានរាជឱង្ការថា៖ «មេភីបូសែតអើយ» លោកទូលឆ្លើយថា៖ «បពិត្រព្រះករុណាវិសេស»។
ហើយកំពុងដែលដាវីឌយាងមកឯអ័រ៉ៅណា គាត់ក៏ក្រឡេកទៅឃើញ រួចចេញពីទីលានមក ក្រាបផ្កាប់មុខចុះដល់ដីនៅចំពោះព្រះបាទដាវីឌ។
កាលនាងបានមកដល់គាត់ នាងក៏បបួលគាត់ឲ្យសុំដីមួយកន្លែងពីឪពុកនាង។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនចង់បានអ្វី?»។
កាលនាងបានទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្តីឲ្យសូមដីពីឪពុក។ កាលលោតចុះពីលើខ្នងលាដែលនាងជិះ លោកកាលែបសួរថា៖ «តើកូនមានការអ្វី?»
នោះនាងក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា៖ «ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ?»
កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់បីដង រួចក៏ឱបគ្នាថើបដោយយំទាំងពីរនាក់ ឯដាវីឌយំខ្លាំងជាង
ឯដាវីឌក៏ចេញពីរអាងតាមក្រោយ ស្រែកទូលដល់សូលថា៖ «បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ» ពេលស្ដេចសូលបែរទតមកក្រោយ ដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំស្តេច
នាងទម្លាក់ខ្លួននៅទៀបជើងលោក ជម្រាបថា៖ «ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាស្រីបម្រើរបស់លោក ជម្រាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់ស្រីបម្រើលោកសិន។
នាងក៏ក្រោកឡើង រួចក្រាបផ្កាប់មុខដល់ដី តបថា៖ «ខ្ញុំនេះជាបាវបម្រើ សម្រាប់លាងជើងពួកអ្នកបម្រើរបស់លោកម្ចាស់»។