Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 15:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​នាង​បាន​មក​ដល់​គាត់ នាង​ក៏​បបួល​គាត់​ឲ្យ​សុំ​ដី​មួយ​កន្លែង​ពី​ឪពុក​នាង។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរនាង​ថា៖ «តើ​កូន​ចង់​បាន​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កាល​នាង​បាន​ចូល​មក​រួម​រស់​ជា​មួយ​លោក​អូធ្នាល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​នាង​បាន​មក​ដល់​គាត់​ហើយ នោះ​ក៏​បបួល​ឲ្យ​សូម​ដី​ពី​ឪពុក​នាង ដូច្នេះ នាង​ចុះ​ពី​លើ​សត្វ​ជំនិះ កាលែប​ក៏​សួរ​ថា ហេតុ​អ្វី​ហ្នឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កាល​នាង​បាន​ចូល​មក​រួម​រស់​ជា​មួយ​លោក​អូធ្នាល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម​ទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 15:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​រេបិកា​ក៏​ងើប​មុខ​មើល​មក​ដែរ កាល​នាង​ឃើញ​លោក​អ៊ីសាក នោះ​ក៏​លោត​ចុះ​ពី​លើខ្នង​អូដ្ឋ


នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​ចែក​ឲ្យ​កូន​មួយ​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​កូន​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ សូម​ឲ្យ​កូន​មាន​ក្បាល​ទឹក​ដែរ»។ លោក​កាលែប​ក៏​ចែក​ក្បាល​ទឹក​ខាង​លើ និង​ខាង​ក្រោម​ឲ្យ​នាង។


កាល​នាង​បាន​ទៅ​នៅ​ជាមួយ​ប្ដី​ហើយ នាង​ក៏​បបួល​ប្តី​ឲ្យ​សូម​ដី​ពី​ឪពុក។ កាល​លោត​ចុះ​ពី​លើខ្នង​លា​ដែល​នាង​ជិះ លោក​កា​លែប​សួរ​ថា៖ «តើ​កូន​មាន​ការ​អ្វី?»


ពេល​អ័ប៊ី‌កែល​បាន​ឃើញ​ដាវីឌ នោះ​នាង​ក៏​ចុះ​ពី​លើ​លា​ជា​ប្រញាប់ ទៅ​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី គោរព​ដល់​ដាវីឌ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម