លោកប្រគល់សត្វទាំងនោះ ទៅក្នុងដៃពួកអ្នកបម្រើរបស់លោក ដោយហ្វូងៗ ហើយប្រាប់ពួកអ្នកបម្រើទាំងនោះថា៖ «ចូរឆ្លងទៅមុនខ្ញុំ ហើយដើរឲ្យដាច់ពីគ្នា ដោយពួកៗ»។
១ សាំយូអែល 25:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ប្រាប់ដល់ពួកបម្រើរបស់នាងថា៖ «ចូរចេញទៅមុនខ្ញុំចុះ ខ្ញុំនឹងទៅតាមក្រោយ» តែនាងមិនបានប្រាប់ដល់ណាបាលជាប្តីនាងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាលជាប្ដីឲ្យដឹងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏ប្រាប់ដល់ពួកបំរើរបស់នាងថា ចូរចេញទៅមុនអញចុះ អញនឹងទៅតាមក្រោយ តែនាងមិនបានប្រាប់ដល់ណាបាល ជាប្ដីនាងឡើយ អាល់គីតាប រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាល ជាប្ដីឲ្យដឹងទេ។ |
លោកប្រគល់សត្វទាំងនោះ ទៅក្នុងដៃពួកអ្នកបម្រើរបស់លោក ដោយហ្វូងៗ ហើយប្រាប់ពួកអ្នកបម្រើទាំងនោះថា៖ «ចូរឆ្លងទៅមុនខ្ញុំ ហើយដើរឲ្យដាច់ពីគ្នា ដោយពួកៗ»។
លោកបង្គាប់ទៅអ្នកទីពីរ ព្រមទាំងអ្នកទីបី និងអស់អ្នកដែលដើរតាមហ្វូងសត្វទាំងអស់ដូចៗគ្នាថា៖ «កាលណាជួបលោកអេសាវ ត្រូវនិយាយតាមពាក្យនេះដូចគ្នា
គឺត្រូវជម្រាបលោកថា "យ៉ាកុបជាអ្នកបម្រើរបស់លោកក៏មកតាមក្រោយយើងខ្ញុំដែរ"»។ ដ្បិតលោកគិតថា៖ «ខ្ញុំមុខជាធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំមិនខាន រួចខ្ញុំនឹងឃើញមុខគាត់ ប្រហែលជាគាត់នឹងទទួលខ្ញុំដោយស្រួលហើយ»។
ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុន តែខ្លួនលោកផ្ទាល់ស្នាក់នៅក្នុងជំរំនោះមួយយប់សិន។
នាងថែមើលអស់ទាំងផ្លូវ របស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារ ដោយសេចក្ដីកម្ជិលឡើយ
ថ្ងៃមួយ យ៉ូណាថាន ជាបុត្រារបស់ស្ដេចសូល ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ»។ ប៉ុន្តែ លោកមិនបានទូលដល់បិតាឲ្យជ្រាបទេ។
កាលនាងកំពុងជិះលាចុះតាមផ្លូវច្រកភ្នំ នោះគាប់ចួនជាដាវីឌ និងពួកលោកក៏ចុះតម្រង់មកខាងមុខនាង ហើយនាងក៏ទៅជួបប្រទះពួកគេ។
អ័ប៊ីកែលបានវិលទៅរកណាបាលជាប្តីវិញ ឃើញគាត់កំពុងតែលៀងភ្ញៀវនៅក្នុងផ្ទះ ដូចជាការជប់លៀងនៃស្តេច ឯណាបាលក៏មានចិត្តសប្បាយឡើង ដោយព្រោះស្រវឹងជាខ្លាំង ដូច្នេះ នាងមិនបានប្រាប់អ្វីដល់គាត់ឡើយ ទោះតិច ឬច្រើនក្តី រហូតដល់ព្រឹកឡើង។