ក្រោយមកទៀត យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។
១ សាំយូអែល 19:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្ដេចសូលចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ និងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើពួកអ្នកដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ថ្លែងទំនាយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌ។ កាលពួកគេទៅដល់ ឃើញក្រុមព្យាការីដែលមានលោកសាំយូអែលជាអ្នកនាំមុខ កំពុងស្លុងស្មារតី ស្រែកច្រៀង និងរាំ ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើទាហានទាំងនោះ ធ្វើឲ្យពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូលទ្រង់ក៏ចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ នឹងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះ ទ្រង់ក៏មកសណ្ឋិតលើពួកអ្នក ដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ទាយដែរ អាល់គីតាប ស្តេចសូលចាត់ទាហានឲ្យទៅចាប់ទត។ កាលពួកគេទៅដល់ ឃើញក្រុមដែលមានសាំយូអែលជាអ្នកនាំមុខ កំពុងថ្លែងបន្ទូលរបស់អុលឡោះ។ រសរបស់អុលឡោះសណ្ឋិតលើទាហានទាំងនោះធ្វើឲ្យពួកគេថ្លែងបន្ទូលរបស់អុលឡោះដែរ។ |
ក្រោយមកទៀត យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។
បាឡាមងើបមុខឡើង ឃើញសាសន៍អ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះក៏យាងមកសណ្ឋិតលើគាត់
ពួកផារិស៊ីបានឮគេខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ ហើយពួកសង្គ្រាជ និងពួកផារិស៊ីក៏ចាត់កងរក្សាព្រះវិហារឲ្យទៅចាប់ព្រះអង្គ។
ផ្ទុយទៅវិញ អ្នកដែលថ្លែងទំនាយ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់នឹងស្អាងចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។
កាលគេទៅដល់គីបៀរ ហើយ នោះមើល៍ មានហោរាមួយក្រុមមកជួបលោក ហើយព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោកបណ្ដាលឡើងជាខ្លាំង ហើយលោកក៏ថ្លែងទំនាយនៅចំណោមអ្នកទាំងនោះ។
ស្ដេចសូលបានចាត់គេឲ្យទៅផ្ទះដាវីឌ ដើម្បីចាំយាម ហើយសម្លាប់លោកនៅពេលព្រឹក។ តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា៖ «បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ ថ្ងៃស្អែកអ្នកនឹងត្រូវស្លាប់ហើយ»។
កាលដំណឹងនោះបានឮទៅដល់ស្ដេចសូល ទ្រង់ចាត់មួយពួកទៀតឲ្យទៅ តែអ្នកទាំងនោះក៏ថ្លែងទំនាយដែរ ស្ដេចសូលចាត់មនុស្សឲ្យទៅជាគម្រប់បីដង តែគេថ្លែងទំនាយដូចគ្នាទាំងអស់។