យ៉ូហាន 7:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ពួកផារិស៊ីបានឮគេខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ ហើយពួកសង្គ្រាជ និងពួកផារិស៊ីក៏ចាត់កងរក្សាព្រះវិហារឲ្យទៅចាប់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល32 ពួកផារិស៊ីឮហ្វូងមនុស្សកំពុងខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ។ ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏ចាត់តម្រួតឲ្យទៅចាប់ព្រះអង្គ។ សូមមើលជំពូកKhmer Christian Bible32 ពួកអ្នកខាងគណៈផារិស៊ីបានឮសេចក្ដីទាំងអស់ដែលបណ្តាជនបានខ្សឹបខ្សៀវគ្នាអំពីព្រះអង្គ។ ដូច្នេះពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីក៏ចាត់ពួកឆ្មាំព្រះវិហារឲ្យទៅចាប់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ*ឲ្យមកចាប់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ នឹងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់ សូមមើលជំពូកអាល់គីតាប32 ពួកខាងគណៈផារីស៊ីបានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីអ៊ីសា។ ពេលនោះពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាម៉ាស្ជិទឲ្យមកចាប់អ៊ីសា។ សូមមើលជំពូក |