ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 17:58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​សូល​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា?» ដាវីឌ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ដែល​នៅ​ភូមិ​បេ‌ថ្លេ‌ហិម»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ដាវីឌ​ទូល​ថា៖ «ទូលបង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នៅ​ភូមិ​បេថ្លេ‌ហិម»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូល​ទ្រង់​សួរ​ថា អ្នក​កំឡោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា ទូលបង្គំ​ជា​កូន​របស់​អ៊ីសាយ ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​ក្រុង​បេថ្លេ‌ហិម។

សូមមើលជំពូក

អាល់គីតាប

ស្តេច​បាន​សាក​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ទត​ប្រាប់​ថា៖ «ខ្ញុំ​ជា​កូន​របស់​លោក​អ៊ីសាយ ជា​អ្នក​បម្រើ​របស់​ស្តេច នៅ​ភូមិ​បេថ្លេ‌ហិម»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 17:58
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គេ​នាំ​យក​សព​របស់​អេ‌សា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេ‌ថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​មួយ​យប់ ទៅ​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


រីឯ​ដាវីឌ ជា​កូន​របស់​អ៊ីសាយ​នៃ​អំបូរ​អេ‌ប្រា‌តា នៅ​បេ‌ថ្លេ‌ហិម-យូដា។ ឯ​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំបី​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។


បើ​បិតា​អ្នក​សួរ​រក​ខ្ញុំ នោះ​សូម​ទូល​ថា ដាវីឌ​បាន​សូម​ច្បាប់​ទូល‌បង្គំ​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ទៅ​ឯ​បេថ្លេ‌ហិម ជា​ទី​ក្រុង​របស់​គាត់​ហើយ ដ្បិត​ត្រូវ​កំណត់​ដែល​ពួក​ញាតិ​គាត់​ទាំង​ប៉ុន្មាន​ថ្វាយ​យញ្ញ‌បូជា ដែល​តែង​ថ្វាយ​ក្នុង​មួយ​ឆ្នាំ​ម្តង