១ សាំយូអែល 17:58 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥58 ស្ដេចមានរាជឱង្ការសួរថា៖ «អ្នកកំលោះអើយ! តើអ្នកជាកូននរណា?»។ ដាវីឌទូលថា៖ «ទូលបង្គំជាកូនរបស់លោកអ៊ីសាយ ជាអ្នកបម្រើរបស់ព្រះករុណា នៅភូមិបេថ្លេហិម»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦58 ស្ដេចសូលមានរាជឱង្ការសួរថា៖ «អ្នកកំលោះអើយ តើឯងជាកូនអ្នកណា?» ដាវីឌទូលឆ្លើយថា៖ «ទូលបង្គំជាកូនរបស់លោកអ៊ីសាយជាអ្នកបម្រើរបស់ទ្រង់ ដែលនៅភូមិបេថ្លេហិម»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤58 សូលទ្រង់សួរថា អ្នកកំឡោះអើយ តើឯងជាកូនអ្នកណា នោះដាវីឌទូលឆ្លើយថា ទូលបង្គំជាកូនរបស់អ៊ីសាយ ជាអ្នកបំរើទ្រង់ ដែលនៅក្រុងបេថ្លេហិម។ សូមមើលជំពូកអាល់គីតាប58 ស្តេចបានសាកសួរថា៖ «អ្នកកំលោះអើយ! តើអ្នកជាកូននរណា?»។ ទតប្រាប់ថា៖ «ខ្ញុំជាកូនរបស់លោកអ៊ីសាយ ជាអ្នកបម្រើរបស់ស្តេច នៅភូមិបេថ្លេហិម»។ សូមមើលជំពូក |
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។