គ្រានោះ ស្តេចយេហូរ៉ាមបានចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេ។
១ សាំយូអែល 15:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចសូលក៏កេណ្ឌប្រមូលប្រជាជន ហើយរាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួនពីរសែននាក់ និងពួកយូដាមួយម៉ឺននាក់ទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលក៏កេណ្ឌទ័ព ហើយយាងចេញមកត្រួតពលនៅថេលែម មានទ័ពថ្មើរជើងចំនួន២០០ ០០០នាក់ ព្រមទាំងមានទាហាន ១០ ០០០នាក់ ពីកុលសម្ព័ន្ធយូដាថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូលទ្រង់ក៏កេណ្ឌប្រមូលបណ្តាជន ហើយគណនារាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួន២សែននាក់ នឹងពួកយូដា១ម៉ឺននាក់ទៀត អាល់គីតាប ស្តេចសូលក៏កេណ្ឌទ័ព ហើយចេញមកត្រួតពលនៅថេលែម មានទ័ពថ្មើរជើងចំនួន២០០ ០០០នាក់ ព្រមទាំងមានទាហាន ១០ ០០០នាក់ ពីកុលសម្ព័ន្ធយូដាថែមទៀតផង។ |
គ្រានោះ ស្តេចយេហូរ៉ាមបានចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេ។
ស្ដេចសូលបានរាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួនបីសែននាក់ ហើយពួកយូដាប្រាំពីរម៉ឺន នាក់
រួចលោកសាំយូអែលក៏ក្រោកឡើង ហើយចេញពីគីលកាល ។ ប្រជាជនឯទៀតបានឡើងទៅតាមស្ដេចសូល ដើម្បីជួបកងទ័ព ពួកគេបានឡើងពីគីលកាល ទៅគីបៀរ នៅស្រុកបេនយ៉ាមីន ។ ស្ដេចសូលបានរាប់ចំនួនប្រជាជនដែលរួមដំណើរជាមួយ មានចំនួនប្រមាណបីរយនាក់។