១ សាំយូអែល 15:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 រួចសូលក៏នាំទៅទីក្រុងរបស់ពួកអាម៉ាឡេក ហើយបង្កប់ពលនៅវាលច្រកភ្នំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 កាលព្រះបាទសូលយាងទៅដល់ក្រុងរបស់ជនជាតិអាម៉ាឡេក ទ្រង់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 រួចសូលទ្រង់ក៏នាំទៅឯទីក្រុងរបស់ពួកអាម៉ាលេក ហើយបង្កប់ពលនៅវាលច្រកភ្នំ សូមមើលជំពូកអាល់គីតាប5 កាលស្តេចសូលទៅដល់ក្រុងរបស់ជនជាតិអាម៉ាឡេក គាត់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។ សូមមើលជំពូក |
ស្ដេចសូលមានរាជឱង្ការទៅសាសន៍កែនថា៖ «ចូរអ្នករាល់គ្នាថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ ក្រែងត្រូវស្លាប់ជាមួយគេដែរ ដ្បិតអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក»។ ដូច្នេះ ពួកសាសន៍កែនក៏ថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ។