ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម
១ សាំយូអែល 14:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជាយារបស់ព្រះអង្គព្រះនាមថាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ព្រះអង្គឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាយារបស់ព្រះបាទសូលព្រះនាមអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្ដេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ព្រះបាទសូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជាយារបស់ទ្រង់ព្រះនាមជាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ទ្រង់ឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល អាល់គីតាប ភរិយារបស់ស្តេចសូលឈ្មោះអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្តេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ស្តេចសូល។ |
ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម
កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោកទៅកណ្ដាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសម្ងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន។
ស្តេចមានរាជឱង្ការទៅពួកមហាតលិកថា៖ «តើមិនដឹងទេថា នៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ?
នៅគ្រាដែលរាជវង្សស្តេចសូល និងរាជវង្សព្រះបាទដាវីឌកំពុងតែមានចម្បាំងនឹងគ្នា នោះអ័ប៊ីនើរក៏ចម្រើនកម្លាំងខាងរាជវង្សស្តេចសូល។
ហើយក៏ជារបស់សាំយូអែល ជាហោរារបស់សូល ជាបុត្រគីស របស់អ័ប៊ីនើរ ជាកូននើរ និងរបស់យ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ។ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ សុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត និងបងប្អូនគាត់ទាំងអស់។
ក្នុងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង នៅស្រុកកាឡាត គឺយីដូរ ជាកូនសាការី។ ក្នុងពួកបេនយ៉ាមីន គឺយ្អាសៀល ជាកូនអ័ប៊ីនើរ។
ឯមារបស់លោកសូលក៏សួរដល់គាត់ និងអ្នកបម្រើថា៖ «តើឯងបានទៅណា?» គាត់ឆ្លើយថា៖ «បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅជួបលោកសាំយូអែល»។
ពេលស្ដេចសូលឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា៖ «អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា?» អ័ប៊ីនើរទូលឆ្លើយថា៖ «ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ»។
នោះដាវីឌរៀបចំចេញទៅកន្លែងដែលស្ដេចសូលបានបោះទ័ព លោកក៏ឃើញកន្លែងស្ដេចសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ព្រះអង្គបានដេកនៅ ឯស្ដេចសូលបានផ្ទំនៅកណ្ដាលវង់ទីបោះទ័ព ហើយបណ្ដាទ័ពដេកនៅព័ទ្ធជុំវិញ។