Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​គ្រា​ដែល​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ​កំពុង​តែ​មាន​ចម្បាំង​នឹង​គ្នា នោះ​អ័ប៊ី‌នើរ​ក៏​ចម្រើន​កម្លាំង​ខាង​រាជ‌វង្ស​ស្តេច​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​គ្រា​មាន​ចម្បាំង​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នោះ លោក​អប៊ី‌នើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ព្រះ‌បាទ​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​គ្រា​ដែល​រាជ‌វង្ស​សូល នឹង​រាជ‌វង្ស​ដាវីឌ​កំពុង​តែ​មាន​ចំបាំង​ដល់​គ្នា នោះ​អ័ប៊ី‌នើរ​ក៏​ចំរើន​កំឡាំង​ខ្លួន​ខាង​ឯ​រាជ‌វង្ស​សូល

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​គ្រា​ដែល​មាន​ចំបាំង​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្តេច​ទត​នោះ លោក​អប៊ី‌នើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ស្តេច​សូល។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មាន​ចម្បាំង​យ៉ាង​យូរ​រវាង​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​ស្តេច​សូល​កាន់​តែ​ខ្សោយ​ទៅ។


បុត្រ​ទី​ប្រាំមួយ គឺ​យីតរាម ប្រសូត្រ​ពី​នាង​អេកឡា ជា​ភរិយា​របស់​ព្រះបាទ​ដាវីឌ បុត្រ​ទាំង​អស់​នេះ​បាន​ប្រសូត្រ​នៅ​ក្រុង​ហេប្រុន។


រួច​ព្រះបាទ​យេហ៊ូវ និង​យ៉ូណា‌ដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះ‌បាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ថា៖ «ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ជា‌មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ​បង្គំ​ព្រះ‌បាល​ប៉ុណ្ណោះ»។


ប៉ុន្តែ បើ​ទ្រង់​នាំ​គេ​ទៅ ស្រេច​នឹង​ព្រះ‌ហឫ‌ទ័យ​ចុះ ត្រូវ​ខំ​ប្រឹង​ឲ្យ​មាន​កម្លាំង​ឡើង សម្រាប់​នឹង​ច្បាំង ព្រះ​នឹង​ធ្វើ​ឲ្យ​ទ្រង់​ដួល​នៅ​មុខ​ពួក​ខ្មាំ​សត្រូវ ដ្បិត​ព្រះ​អាច​នឹង​ជួយ ឬ​ធ្វើ​ឲ្យ​ដួល​ក៏​បាន»។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


អ្នក​ណា​ដែល​មិន​នៅ​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​ជា​មួយ​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កម្ចាត់​កម្ចាយ។


ឯ​ជាយា​របស់​ព្រះ‌អង្គ​ព្រះ‌នាម​ថា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ព្រះ‌អង្គ​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម