មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ា។
១ សាំយូអែល 14:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចសូលក៏ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ [ហេតុអ្វីបានជាព្រះអង្គមិនឆ្លើយមកអ្នកបម្រើរបស់ព្រះអង្គនៅថ្ងៃនេះ? ប្រសិនបើនេះជាកំហុសរបស់ទូលបង្គំ ឬកំហុសរបស់យ៉ូណាថានកូនទូលបង្គំ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ] សូមព្រះអង្គបង្ហាញតាមអ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិនបើនេះជាកំហុសរបស់ប្រជាជនអ៊ីស្រាអែល សូមបង្ហាញតាមធូមីម »។ ពេលនោះ ឆ្នោតបង្ហាញចំលើយ៉ូណាថាន និងស្ដេចសូល តែប្រជាជនរួចខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលទូលព្រះអម្ចាស់ថា៖ «ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមសម្តែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្ដេចយ៉ូណាថាន និងព្រះបាទសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នោះសូលក៏ទូលដល់ព្រះយេហូវ៉ាថា ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមឲ្យយើងខ្ញុំដឹងការខុសត្រូវនេះ នោះគេចាប់ឆ្នោតត្រូវលើរូបយ៉ូណាថាន ហើយនឹងសូល តែឯពួកបណ្តាទ័ពគេរួចខ្លួនវិញ អាល់គីតាប ស្តេចសូលសូមអុលឡោះតាអាឡាថា៖ «ឱអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! សូមសំដែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្តេចយ៉ូណាថាន និងស្តេចសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។ |
មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ា។
ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្ដីទាស់ទែងគ្នាបាត់ទៅ និងញែកមនុស្សដែលមានអំណាច ចេញពីគ្នាដែរ។
ពួកអ្នកសំពៅនិយាយគ្នាថា៖ «ចូរយើងចាប់ឆ្នោត ដើម្បីឲ្យដឹងថា ការអាក្រក់កើតដល់យើងនេះ ដោយព្រោះអ្នកណា» ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស។
បន្ទាប់មក គេអធិស្ឋានទូលថា៖ «ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបចិត្តមនុស្សទាំងអស់ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ក្នុងចំណោមអ្នកទាំងពីរនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសមួយណា
គេក៏ចាប់ឆ្នោត ហើយត្រូវចំលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយពួកសាវកទាំងដប់មួយ។
ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នានៅជាម្ខាង ហើយយើង និងយ៉ូណាថាន ជាកូនយើងនៅម្ខាង» ពួកពលទ័ពទូលឆ្លើយថា៖ «សូមព្រះអង្គសម្រេចតាមព្រះហឫទ័យចុះ»។
ពេលនោះ ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរចាប់ឆ្នោតរវាងខ្ញុំនឹងយ៉ូណាថាន កូនរបស់ខ្ញុំទៀតមើល៍» ហើយឆ្នោតក៏បង្ហាញចំលើយ៉ូណាថាន។