ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 13:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​មើល​ទៅឃើញ​ជ្រលង​ភ្នំ​សេបោម ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​ទី​ពីរ​ទៅ​តាម​ផ្លូវ​ក្រុង​បេត‌ហូ‌រ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេ‌បោម ប៉ែក​ខាង​វាល​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​១​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ នៅ​មុខ​វាល​ច្រក​ភ្នំ​សេបោម​ខាង​ឯ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក

អាល់គីតាប

ក្រុម​ទី​ពីរ​ទៅ​តាម​ផ្លូវ​ក្រុង​បេត‌ហូ‌រ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំ​ប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេ‌បោម ប៉ែក​ខាង​វាល​រហោ‌ស្ថាន។

សូមមើលជំពូក



១ សាំ‌យូ‌អែល 13:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​ដី​របស់​ពួក​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ទៅ​ខាងក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា ទៅ​ខាងក្រុង​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេ‌បោម រហូត​ដល់​ក្រុង​ឡា‌សា។


ស្តេច​ទាំង​នោះ​បាន​លើក​គ្នា​ទៅ​ច្បាំង​នឹង​ព្រះ​បាទ​បេរ៉ា​ជា​ស្តេច​ក្រុង​សូដុម ព្រះ​បាទ​ប៊ីរសា​ជា​ស្តេច​ក្រុង​កូម៉ូរ៉ា ព្រះ​បាទ​ស៊ីណាប​ជា​ស្តេច​ក្រុង​អាត់ម៉ា ព្រះ​បាទ​សេមេ‌ប៊ើ​ជា​ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា (គឺក្រុង​សូអារ)។


ក្រុង​យ៉ុកមាម និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត-ហូរ៉ុន និង​វាលស្មៅ​នៅ​ជុំ‌វិញ


ទ្រង់​ក៏​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​លើ និង​ខាង​ក្រោម ជា​ទី​ក្រុង​មាន​បន្ទាយ មាន​កំផែង មាន​ទ្វារ និង​រនុក​ផង


ហាឌីឌ សេបោម នេបា‌ឡាត


ឱ​អេប្រាអិម​អើយ តើ​ឲ្យ​យើង​បោះ​បង់​អ្នក​ម្ដេច​បាន? ឱ​អ៊ីស្រា‌អែល​អើយ តើ​ឲ្យ​យើង​ប្រគល់​អ្នក​ទៅ​គេ​ម្ដេច​បាន? តើ​ឲ្យ​យើង​ធ្វើ​ចំពោះ​អ្នក ដូច​ក្រុង​អាត់ម៉ា​ម្ដេច​បាន? តើ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក ដូច​ក្រុង​សេ​បោ​ម្តេច​បាន? យើង​មិន​ដាច់​ចិត្ត​ធ្វើ​ទៅ​កើត​ទេ សេចក្ដី​អាណិត​អាសូរ​របស់​យើង​បាន​រំជួល​ឡើង ហើយ​ចិត្ត​យើង​ក៏​ទន់​ទៅ។


ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​របស់​ពួក​គេ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយអ៊ី​ស្រាអែល​បាន​វាយ​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា និង​ម៉ាកេដា។


ពេល​ពួកគេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ ព្រះ‌យេហូវ៉ា​ក៏​ទម្លាក់គ្រាប់​ព្រឹល​ធំៗ​ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់។ ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ព្រឹល មានចំនួន​ច្រើន​ជាងអស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។


ចេញ​ពី​ទី​នោះ​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត រហូត​ដល់​ដែន​ដី​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ដល់​ក្រុង​កេស៊ើរ រួច​ទៅ​ផុត​ត្រឹម​សមុទ្រ។


ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូរ​របស់​គេ មាន​ដូច​តទៅ៖ ខាង​កើត គឺ​ក្រុង​អាថា‌រ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ


នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។