ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 13:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលី‌ស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះ ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​តង្វាយ​នេះ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលីស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ

សូមមើលជំពូក

អាល់គីតាប

នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលី‌ស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​សូម​អង្វរអុលឡោះ‌តាអាឡា”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ធ្វើ​គូរបាន​ដុត​នេះ​ទៅ»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 13:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទូល​ដល់​ព្រះ​ថា «អស់​ទាំង​កិច្ច‌ការ​របស់ ព្រះ‌អង្គ គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ! ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចុះ​ចូល​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះព្រះ​ចេស្ដា​ដ៏​ធំ​របស់​ព្រះ‌អង្គ


ដោយ​ពាក្យ​ថា "តើ​ពេល​ណា​ទើប​ផុត​ថ្ងៃ​បុណ្យ​ចូល​ខែ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​ថ្ងៃ​សប្ប័ទ​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី? យើង​នឹង​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​បញ្ឆោត​គេ​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ


ត្រូវ​ឲ្យ​ម្នាក់ៗ​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ស្រឡាញ់​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​រីក​រាយ។


ប៉ុន្តែ លោកសាំយូ‌អែល​ទូល​សួរ​ថា៖ «តើ​បាន​ធ្វើ​អ្វី​ហ្នឹង?» ស្ដេច​សូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្ដា​ទ័ព​បាន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក​នៅ​វេលា​កំណត់ ហើយ​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​នៅ​មីក‌ម៉ាស​ផង


លោកសាំយូ‌អែល​ឆ្លើយ​ថា៖ «ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ តាំង​ឲ្យ​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រៀង​រហូត​ទៅ


លោកសាំយូ‌អែល​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​ទៅ​ជួប​នឹង​ស្ដេច​សូល​នៅ​ព្រឹក​នោះ មាន​គេ​ជម្រាប​លោកសាំយូ‌អែល​ថា៖ «ស្ដេច​សូល​បាន​យាង​មក​ដល់​កើ‌មែល​ហើយ ទ្រង់​បាន​បោះ​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​គីល‌កាល​វិញ»។


លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​តង្វាយ​ដុត និង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ព្រះ​យេហូវ៉ា​ឬ? ការពិត ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់ នៃ​ចៀម​ឈ្មោល​ទៅ​ទៀត។


នៅ​ថ្ងៃ​នោះ ក៏​មាន​ពួក​អភិបាល​ម្នាក់​របស់​សូល​នៅ​ទី​នោះ ត្រូវ​ឃាត់​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គាត់​នោះ​ឈ្មោះ​ដូអេក ជា​សាសន៍​អេដុម ធ្វើ​ជា​មេ​តម្រួត​លើ​ពួក​គង្វាល​សត្វ​របស់​សូល។