ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 11:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​សូល​បាន​ឮ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​មក​សណ្ឋិត​លើ​លោក បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​របស់​លោក​ក៏​ឆួល​ឡើង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ស្ដេច​ឮ​ពាក្យ​ទាំង​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​ខ្ញាល់​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​លោក​បាន​ឮ​ហើយ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​លោក បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​របស់​លោក​ក៏​ឆួល‌ឆេះ​ឡើង

សូមមើលជំពូក

អាល់គីតាប

កាល​ស្តេច​ឮ​ពាក្យ​ទាំង​នោះ រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​ស្តេច ហើយ​ស្តេច​ខឹង​យ៉ាង​ខ្លាំង។

សូមមើលជំពូក



១ សាំ‌យូ‌អែល 11:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោកបាន​មក​ដល់​ជិត​ជំរំ ឃើញ​រូប​កូន​គោ ហើយ​ឃើញ​គេ​កំពុង​តែ​លោត​រាំ​លេង លោក​ម៉ូសេ​កើត​មាន​កំហឹង​ជា​ខ្លាំង រួច​លោក​ក៏​បោះ​បន្ទះ​ថ្ម​ចេញ​ពី​ដៃ ហើយ​បោក​បំបែក​នៅ​ជើង​ភ្នំ។


រីឯ​លោក​ម៉ូសេ លោក​ជា​មនុស្ស​សុភាព​រាបសា​ណាស់ លើស​ជាង​មនុស្ស​ណា​ទៀត​ទាំង​អស់​នៅ​លើ​ផែនដី។


ព្រះ‌អង្គ​ងាក​ទត​ទៅ​គេ​ទាំង​ក្រោធ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​នឹង​ចិត្ត​រឹង‌រូស​របស់​គេ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​នោះ​ថា៖ «ចូរ​លាត​ដៃ​របស់​អ្នក​ទៅ!» បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម។


ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​រាល់​គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​ឡើយ


គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​យែបថា រួច​លោកបាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាត និង​ស្រុក​ម៉ាណា‌សេ បន្ត​ទៅដល់​មីស‌ប៉ា​ក្នុង​ស្រុក​កាឡាត ហើយ​ចេញ​ពី​មីស‌ប៉ា​ស្រុក​កាឡាត បន្ត​ទៅ​ឯ​ពួក​អាំម៉ូន។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់ផ្ដើម​បណ្ដាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ នៅ​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។


រំពេច​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​ទោះ​ជា​គាត់​គ្មាន​អ្វី​កាន់​នឹង​ដៃ​ក៏​ដោយ តែ​គាត់​ចាប់​ហែក​សិង្ហ​នោះ ដូច​គេ​ហែក​កូន​ពពែ។ ប៉ុន្ដែ គាត់​មិន​បាន​ប្រាប់​ហេតុការណ៍​នោះ​ដល់​ឪពុក​ម្តាយ​ទេ។


កាល​គាត់​មក​ដល់​ក្រុង​លេហ៊ី ពួក​ភីលី‌ស្ទីន​ក៏​ចូល​មក​រក​គាត់ ទាំង​នាំ​គ្នា​ស្រែក​ហ៊ោរ។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏យាង​មក​សណ្ឋិត​លើ​គាត់​យ៉ាង​ខ្លាំង ហើយ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់ ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង រួច​របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់។


ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​លើ​លោក ហើយ​លោក​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ពួក​អ៊ីស្រា‌អែល។ លោក​ក៏​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមា មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ លោក​មាន​កម្លាំង​ឈ្នះ​លើ​ស្តេច​គូសាន-រីសា‌ថែម។


ប៉ុន្ដែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​កោះ​ហៅ​ពួក​អ័បៀ‌ស៊ើរ​ឲ្យ​មក​តាម​លោក។


កាល​គេ​ទៅ​ដល់​គី‌បៀរ ហើយ នោះ​មើល៍ មាន​ហោរា​មួយ​ក្រុម​មក​ជួបលោក ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​មក​សណ្ឋិត​លើ​លោក​បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​លោក​ក៏​ថ្លែងទំនាយ​នៅ​ចំណោមអ្នក​ទាំង​នោះ។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​អ្នក បណ្ដាល​ជា​ខ្លាំង អ្នក​នឹង​ថ្លែងទំនាយ​ជា‌មួយ​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ។


លោក​សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​មុខ​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ។ ស្រេច​ហើយ លោក​សាំយូ‌អែល​ក៏​ក្រោក​ឡើង​ទៅ​រ៉ាម៉ា​វិញ។


ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​សូល ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​វិញ្ញាណ​អាក្រក់​មួយ​ឲ្យ​មក​បំភ័យ​ទ្រង់។