ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចម្លងទ្រង់ពីទន្លេយ័រដាន់មក។
១ សាំយូអែល 11:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសាំយូអែលប្រាប់ដល់ប្រជាជនថា៖ «ចូរយើងរាល់គ្នាទៅគីលកាល ដើម្បីតាំងនគរឡើងសាជាថ្មី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្ដេចសាជាថ្មី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសាំយូអែលប្រាប់ដល់បណ្តាជនទាំងឡាយថា ចូរឲ្យយើងរាល់គ្នាទៅឯគីលកាល ដើម្បីនឹងតាំងនគរឡើងជាថ្មីទៀត អាល់គីតាប សាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្តេចសាជាថ្មី»។ |
ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចម្លងទ្រង់ពីទន្លេយ័រដាន់មក។
កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។
រួចអ្នកត្រូវចុះទៅដល់គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅរកអ្នក ដើម្បីនឹងថ្វាយតង្វាយដុត និងយញ្ញបូជា ជាតង្វាយមេត្រី ចូរអ្នកអង់ចាំខ្ញុំប្រាំពីរថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ»។
លោកសាំយូអែលបានប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា៖ «ខ្ញុំបានស្តាប់គ្រប់សេចក្ដីដែលអ្នករាល់គ្នាបានសូមដល់ខ្ញុំហើយ ខ្ញុំបានតាំងឲ្យមានស្តេចលើអ្នករាល់គ្នា។
លុះស្អែកឡើង ពួកក្រុងអាសដូឌបានក្រោកពីព្រលឹម ក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហិបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុនដាក់នៅកន្លែងដើមវិញ។
លោកតែងដើរវង់ ពីបេត-អែលទៅដល់គីលកាល និងមីសប៉ា រាល់តែឆ្នាំ ក៏វិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលនៅកន្លែងទាំងនោះ។