ដោយកូននៅក្នុងផ្ទៃរបស់នាងចេះតែប្រធាក់គ្នា នាងក៏ពោលថា៖ «បើមានរឿងកើតឡើងដូច្នេះ តើខ្ញុំរស់នៅម្ដេចបាន? » ដូច្នេះ នាងក៏ទៅទូលសួរព្រះយេហូវ៉ា។
១ សាំយូអែល 10:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេទូលសួរដល់ព្រះយេហូវ៉ាទៀតថា៖ «តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាមានព្រះបន្ទូលថា មើល៍ វាកំពុងតែពួននៅក្នុងអីវ៉ាន់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរអីវ៉ាន់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះគេទូលសួរដល់ព្រះយេហូវ៉ាទៀតថា តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល វាកំពុងតែពួននៅក្នុងអីវ៉ាន់ អាល់គីតាប គេក៏ចូលទៅសួរអុលឡោះតាអាឡាទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «នុះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។ |
ដោយកូននៅក្នុងផ្ទៃរបស់នាងចេះតែប្រធាក់គ្នា នាងក៏ពោលថា៖ «បើមានរឿងកើតឡើងដូច្នេះ តើខ្ញុំរស់នៅម្ដេចបាន? » ដូច្នេះ នាងក៏ទៅទូលសួរព្រះយេហូវ៉ា។
ក្រោយមក ដាវីឌបានទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវឡើងទៅទីក្រុងរបស់ស្រុកយូដាណាមួយឬ?»។ ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរឡើងទៅចុះ» រួចដាវីឌទូលសួរថា៖ «តើឲ្យទូលបង្គំឡើងទៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅហេប្រុន»។
នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើងវិញ»។
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?»
ពួកកូនចៅអ៊ីស្រាអែលនាំគ្នាឡើងទៅបេត-អែល ដើម្បីទូលសួរព្រះថា៖ «ក្នុងចំណោមពួកយើង តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ត្រូវឲ្យពួកយូដាទៅមុនគេ»។
ពួកកូនចៅអ៊ីស្រាអែលក៏ពង្រឹងទឹកចិត្តគ្នាឡើងវិញ ហើយតម្រៀបទ័ពម្តងទៀត នៅកន្លែងដដែលដូចថ្ងៃមុន។
ហើយភីនេហាស ជាកូនអេលាសារ ពូជពង្សលោកអើរ៉ុន បម្រើព្រះអង្គនៅមុខហិបនៃសេចក្ដីសញ្ញានៅគ្រានោះ) គឺគេសួរថា៖ «តើយើងខ្ញុំត្រូវចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំម្ដងទៀត ឬយើងខ្ញុំត្រូវឈប់?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែក យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។
លោកឲ្យកុលសម្ព័ន្ធនោះចូលមកតាមអំបូររបស់គេ ហើយចាប់ឆ្នោតចំលើអំបូរម៉ាទ្រី បន្ទាប់មក ចំលើលោកសូល ជាកូនលោកគីស តែកាលគេរកគាត់ នោះរកមិនឃើញទេ។
ស្ដេចសូលក៏ទូលសួរដល់ព្រះថា៖ «តើទូលបង្គំត្រូវចុះទៅតាមពួកភីលីស្ទីនឬ? តើព្រះអង្គនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃពួកអ៊ីស្រាអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះមិនបានឆ្លើយតបមកសោះ។
លោកសាំយូអែលក៏ទូលថា៖ «ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្ររបស់អង្គ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មានទេឬ? គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល
ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារ និងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង»។
ដាវីឌជ្រាបថា ស្ដេចសូលគិតការអាក្រក់ទាស់នឹងលោក លោកក៏មានប្រសាសន៍ទៅកាន់សង្ឃអ័បៀថើរថា៖ «សូមយកអេផូឌមក»។
ដាវីឌបាននិយាយទៅអ័បៀថើរជាសង្ឃ ជាកូនអ័ហ៊ីម៉ាឡេកថា៖ «សូមយកអេផូឌមកឲ្យខ្ញុំឯណេះ» នោះអ័បៀថើរក៏យកអេផូឌមក
រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវដេញតាមពួកនោះឬទេ? តើនឹងបានទាន់គេឬទេ?»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខាន»។
តែលោកសូលឆ្លើយថា៖ «តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាកុលសម្ព័ន្ធតូចជាងគេក្នុងបណ្ដាសាសន៍អ៊ីស្រាអែលទេឬ ហើយគ្រួសារខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរទេឬ ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ»។