ពួកកូនចៅកេហាត់ដែលនៅសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនោះ តាមការចាប់ឆ្នោត ត្រូវបានទីក្រុងដប់ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។
១ របាក្សត្រ 6:66 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងកុលសម្ព័ន្ធអេប្រាអិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំបូរខ្លះទៀតនៃកូនចៅកេហាត់ បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងពូជអំបូរអេប្រាអិមវិញ អាល់គីតាប អំបូរខ្លះទៀតនៃកូនចៅកេហាត់ បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ |
ពួកកូនចៅកេហាត់ដែលនៅសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនោះ តាមការចាប់ឆ្នោត ត្រូវបានទីក្រុងដប់ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។
គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងវាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ
ក្រុងទាំងនោះគឺ ក្រុងបេស៊ើរ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាប សម្រាប់ពួករូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាត សម្រាប់ពួកកាដ និងក្រុងកូឡាន នៅស្រុកបាសាន សម្រាប់ពួកម៉ាណាសេ។