១ របាក្សត្រ 6:59 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងអាសាន និងវាលស្មៅនៅជុំវិញ ក្រុងបេត-សេមែស និងវាលស្មៅនៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងអាសាន និងវាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងអាសាន នឹងដំបន់នៅជុំវិញ ក្រុងបេត-សេមែស នឹងដំបន់នៅជុំវិញ អាល់គីតាប ក្រុងអាសាន និងវាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ។ |
ហើយពីកុលសម្ព័ន្ធបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ហើយក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ទីក្រុងសម្រាប់ពួកគ្រួកេហាត់ទាំងអស់មានដប់បី។
គេក៏នឹងបំបែកបំបាក់រូបព្រះនៅបេត-សេមែសដែលនៅក្នុងស្រុកអេស៊ីព្ទដែរ ព្រមទាំងដុតវិហារនៃព្រះរបស់ស្រុកអេស៊ីព្ទទាំងប៉ុន្មានផង"»។
ពីឡាបា ព្រំប្រទល់នេះបត់ទៅខាងលិច ទៅដល់ភ្នំសៀរ រួចកាត់ទៅតាមជម្រាលខាងជើងនៃភ្នំយារីម (គឺជាភ្នំកេសាឡូន) ហើយចុះទៅដល់បេត-សេមែស រហូតដល់ធីមណា
ក្រុងអាយីន និងវាលស្មៅជុំវិញ ក្រុងយូថា និងវាលស្មៅជុំវិញ ក្រុងបេត-សេមែស និងវាលស្មៅជុំវិញ គឺទាំងអស់មានក្រុងប្រាំបួន ពីកុលសម្ព័ន្ធទាំងពីរនេះ។