នៅឆ្នាំទីដប់ប្រាំពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ឡើងសោយរាជ្យ។
១ របាក្សត្រ 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូថាមមានបុត្រ ព្រះនាមថាអ័ហាស អ័ហាសមានបុត្រ ព្រះនាមថាហេសេគា ហេសេគាមានបុត្រ ព្រះនាមថាម៉ាណាសេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាស ព្រះបាទហេសេគា ព្រះបាទម៉ាណាសេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូថាមមានបុត្រ ព្រះនាមជា អ័ហាសៗមានបុត្រ ព្រះនាមជា ហេសេគាៗមានបុត្រ ព្រះនាមជា ម៉ាន៉ាសេ អាល់គីតាប ស្តេចអហាស ស្តេចហេសេគា ស្តេចម៉ាណាសេ |
នៅឆ្នាំទីដប់ប្រាំពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ឡើងសោយរាជ្យ។
អ័ហាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌជាមួយពួកបុព្វបុរស រួចហេសេគាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
នៅឆ្នាំទីបី ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ឡើងសោយរាជ្យ។
ព្រះបាទហេសេគាបានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ រួចម៉ាណាសេ ជាបុត្រា បានឡើងសោយរាជ្យជំនួសបិតា។
យ៉ូអាសមានបុត្រ ព្រះនាមថាអ័ម៉ាស៊ា អ័ម៉ាស៊ាមានបុត្រ ព្រះនាមថាអ័សារា អ័សារាមានបុត្រព្រះនាមថាយ៉ូថាម
ពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមករស់នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញជំរំរបស់គេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃ ហើយតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសម្រាប់ហ្វូងសត្វ។
ពេលព្រះបាទហេសេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំបួនព្រះវស្សា មាតាទ្រង់ព្រះនាមថា អ័ប៊ីយ៉ា ជាបុត្រីសាការី។
ពេលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ពីរព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានហាសិបប្រាំឆ្នាំ។