ព្រឹកឡើង ពេលព្រះបាទដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាបានបង្គាប់ដល់ហោរាកាដ ជាអ្នកមើលឆុតរបស់ព្រះបាទដាវីឌ
១ របាក្សត្រ 29:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកិច្ចការរបស់ព្រះបាទដាវីឌទាំងអស់ ចាប់តាំងពីដើមរហូតដល់ចុង នោះបានកត់ទុកក្នុងសៀវភៅរបស់ហោរាសាំយូអែល ក្នុងសៀវភៅហោរាណាថាន់ និងក្នុងសៀវភៅហោរាកាដហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាំយូអែល ជាគ្រូទាយ សៀវភៅកិច្ចការរបស់លោកយ៉ូណាថាន ជាព្យាការី និងសៀវភៅកិច្ចការរបស់លោកកាដ ជាគ្រូទាយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើម រហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត នឹងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ អាល់គីតាប កិច្ចការរបស់ស្តេចទតតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ណាពីសាំយូអែល ជាអ្នកទាយ សៀវភៅកិច្ចការរបស់លោកណាថាន ជាណាពី និងសៀវភៅកិច្ចការរបស់លោកកាដ ជាអ្នកទាយដែរ។ |
ព្រឹកឡើង ពេលព្រះបាទដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាបានបង្គាប់ដល់ហោរាកាដ ជាអ្នកមើលឆុតរបស់ព្រះបាទដាវីឌ
រីឯកិច្ចការផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន និងប្រាជ្ញារបស់ទ្រង់ គឺបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ព្រះបាទសាឡូម៉ូនហើយ
រីឯកិច្ចការឯទៀតពីរេហូបោម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
ព្រមទាំងរឿងពីរាជ្យ ឥទ្ធានុភាពរបស់ទ្រង់ ពីជំនាន់ទ្រង់ និងពួកអ៊ីស្រាអែល ហើយអស់ទាំងរាជ្យរបស់នគរផ្សេងៗផង។:៚
អស់អ្នកទាំងនេះ ដែលបានជ្រើសរើសឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មានពីររយដប់ពីរនាក់ បានរាប់តាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ។
រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដំបូង រហូតដល់ចប់ មានកត់ត្រាទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងហោរាអ៊ីដោ បានតែងតាមរបៀបរឿងរ៉ាវតៗមក ចំណែកព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែច្បាំងគ្នាជានិច្ច។
ឯកិច្ចការផ្សេងទៀតរបស់ព្រះបាទអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅពួកស្តេចយូដា និងអ៊ីស្រាអែល។
រីឯរាជកិច្ចផ្សេងទៀតស្ដីពីព្រះបាទសាឡូម៉ូន តាំងពីដើមរហូតដល់ចប់ បានកត់ទុកនៅក្នុងពង្សាវតាររបស់ហោរាណាថាន់ ក្នុងសេចក្ដីទំនាយរបស់អ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ និងក្នុងសៀវភៅនិមិត្តរបស់អ៊ីដោ ជាហោរា ដែលលោកឃើញពីដំណើរយេរ៉ូបោមជាកូននេបាតហើយ។
ឯហោរាកាដក៏ជម្រាបលោកថា៖ «កុំនៅក្នុងជម្រកលាក់ខ្លួននេះឡើយ សូមទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ដាវីឌក៏ចេញដំណើរទៅកាន់ព្រៃហោរេក។
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា «ចូរយើងទៅឯអ្នកមើលឆុត» ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)។