ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 25:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទី​ដប់​ប្រាំបី​ត្រូវ​ហាណា‌នី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាណានី ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​១៨​ត្រូវ​ហាណានី ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់

សូមមើលជំពូក

អាល់គីតាប

ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាណា‌នី​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 25:25
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​ដប់​ប្រាំ​ពីរ​ត្រូវ​យ៉ូស‌បេកា‌សា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។


ទី​ដប់​ប្រាំ​បួន​ត្រូវ​ម៉ាឡូ‌ធី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។


មាន​វេន​ពួក​សង្ឃ និង​ពួក​លេវី សម្រាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី​ដៃ​ខាង​ការ​អ្វី​ក៏​ដោយ គេ​នៅ​ជា‌មួយ​ឯង ដើម្បី​នឹង​សម្រេច​ការ​នេះ។ ចំណែក​ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង​អស់​គ្នា​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ»។


ក្នុង​ពួក​លេវី មាន​សេម៉ា‌យ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រីកាម អាសរីកាម​ជា​កូន​ហា‌សាប‌យ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី


ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​សង្ឃ​យេហូ‌យ៉ា‌ដា​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ ដ្បិត​សង្ឃ​យេហូ‌យ៉ា‌ដា លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ


ព្រះបាទ​ហេ‌សេ‌គា​តែង​តាំង​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​របស់​ពួក​គេ គឺ​គ្រប់​គ្នា​មាន​ការ‌ងារ​រៀងៗ​ខ្លួន​ដែល​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី ដើម្បី​ថ្វាយ​តង្វាយ​ដុត តង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​ទ្វារ​ត្រសាលរបស់​ព្រះ‌យេហូវ៉ា។


ពួក​ចម្រៀង ជា​កូន​ចៅ​អេសាភ មាន ១២៨ នាក់


នៅ​ពេល​ពួក​ជាង​បាន​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​សង្ឃដែល​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ជា​សង្ឃ បាន​ចេញ​មក​ទាំង​កាន់​ត្រែ ហើយ​ពួក​លេវី ជា​កូន​ចៅ​របស់​អេសាភ កាន់​ឈិង ដើម្បី​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា តាម​ការ​ណែនាំ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល។


ពួក​គេ​បំពេញ​មុខ​ងារ​បម្រើ​តាម​បង្គាប់​របស់​ព្រះ​នៃ​គេ និងធ្វើ​ពិធី​សម្អាត​ឲ្យ​បាន​បរិសុទ្ធ ឯ​ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​បង្គាប់​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា។