Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 25:25 - អាល់គីតាប

25 ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាណា‌នី​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ទី​ដប់​ប្រាំបី​ត្រូវ​ហាណា‌នី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាណានី ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ទី​១៨​ត្រូវ​ហាណានី ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 25:25
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឆ្នោត​ទី​ដប់​ប្រាំ​ពីរ​ត្រូវ​លើ​លោក​យ៉ូស‌បេកា‌សា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។


ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាឡូ‌ធី​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។


ពួក​អ៊ីមុាំ និង​ពួក​លេវី បាន​ត្រូវ​បែង​ចែក​ជា​ក្រុមៗ សម្រាប់​បម្រើ​ការ‌ងារ​ទាំង​ប៉ុន្មាន ក្នុង​ដំណាក់​របស់​អុលឡោះហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​កូន ដើម្បី​ជួយ​សម្រេច​ការ‌ងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​កូន​ដែរ»។


ក្រុម​លេវី​មាន​សេម៉ា‌យ៉ា​ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាស‌រីកាំ ជា​ចៅ​ទួត​របស់​លោក​ហាសាប‌យ៉ា ក្នុង​អំបូរ​ម៉្រារី។


ក្រុម​លេវី និង​ប្រជា‌ជន​យូដា​ទាំង​មូល នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ដ្បិត​អ៊ីមុាំ​យេហូ‌យ៉ាដា​មិន​ឲ្យ​ក្រុម​ណា​មួយ​នៅ​ទំនេរ​ឡើយ។


ស្តេច​ហេសេ‌គា​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ ឲ្យ​បំពេញ​មុខ‌ងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ដែល​បំពេញ​មុខ‌ងារ​ធ្វើ​គូរបាន​ដុត​ទាំង​មូល និង​គូរបាន​មេត្រី‌ភាព ព្រម​ទាំង​អ្នក​ដែល​បម្រើ​ការ‌ងារ​ក្នុង​ម៉ាស្ជិទ អ្នក​ចំរៀង​សម្រាប់​លើក​តម្កើង​អុលឡោះ‌តាអាឡា និង​អ្នក​យាម​ទ្វារ​ជំរំ​របស់អុលឡោះ‌តាអាឡា។


ក្រុម​ចំរៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ មាន​១២៨​នាក់


នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា គេ​សុំ​ឲ្យ​អ៊ីមុាំ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ដូច​ទត ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល បាន​បង្គាប់​ទុក។


គឺ​ប្រតិបត្តិ​តាម​អ្វីៗ​សព្វ​បែប​យ៉ាង​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​បង្គាប់ និង​ធ្វើ​ពិធី​ជម្រះ​ផ្សេងៗ។ រីឯ​ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ​ដំណាក់ ក៏​បំពេញ​មុខ‌ងារ​របស់​ខ្លួន ស្រប​តាម​បញ្ជា​ដែល​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​កូន បាន​ចែង​ទុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម