ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 24:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខាង​ឯ​ពួក​យីតសារ នោះ​មាន​សឡូ‌មិត កូន​របស់​សឡូ‌មិត គឺ​យ៉ាហាត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីត‌សារ​មាន លោក​សឡូ‌មិត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សឡូ‌មិត​មាន លោក​យ៉ាហាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខាង​ឯ​ពួក​យីតសារ នោះ​មាន​សឡូមិត​កូន​របស់​សឡូមិត គឺ​យ៉ាហាត

សូមមើលជំពូក

អាល់គីតាប

ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីត‌សារ​មាន លោក​សឡូ‌មិត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សឡូ‌មិត​មាន លោក​យ៉ាហាត់។

សូមមើលជំពូក



១ របា‌ក្សត្រ 24:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​យីតសារ គឺ​សឡូមិត ជា​មេ


ខាង​ឯ​រេហាប‌យ៉ា គឺ​កូន​គាត់​ឈ្មោះ​យីសយ៉ា ជា​មេ


កូន​របស់​ហេប្រុន គឺ​យេរី‌យ៉ា ជាមេ អ័ម៉ា‌រា ជា​អ្នក​ទីពីរ យ៉ាហា‌សៀល ជា​អ្នកបី យេកា‌មាម ជា​អ្នក​ទី​បួន។


គឺ​សឡូ‌មិត​នេះ និង​បង‌ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​ព្រះ​បាទ​ដាវីឌ ព្រម​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស មេ​លើ​ទាហាន​មួយ​ពាន់​នាក់ មេ​លើ​មួយរយ​នាក់ និង​ពួក​មេទ័ព​ធំ​បាន​ថ្វាយ។


កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​លោក​អើរ៉ុន គឺ​ណាដាប អ័ប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។


កូន​របស់​យីតសារ គឺ​កូរេ នេផេក និង​ស៊ីកគ្រី។


ពួក​កូន​របស់​កេហាត់ តាម​ពូជ​អំបូរ​របស់​គេ​មាន អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល។


តំណ​ត​ពី​កេហាត់​មក មាន​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រុន និង​ត្រកូល​អ៊ូស៊ាល។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កេហាត់។