មាសដែលមកដល់ព្រះបាទសាឡូម៉ូនក្នុងមួយឆ្នាំ មានទម្ងន់ជាប្រាំមួយរយហុកសិបប្រាំមួយហាប
១ របាក្សត្រ 22:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ក្នុងទុក្ខលំបាករបស់យើង យើងបានចាត់ចែងទុក ជាមាសមួយសែនហាប និងប្រាក់មួយលានហាប ព្រមទាំងលង្ហិន ដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បិតាខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាប សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់។ រីឯលង្ហិន និងដែក មានច្រើនសន្ធឹកសន្ធាប់ ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ មើល ក្នុងអស់ទាំងសេចក្ដីទុក្ខលំបាករបស់អញ នោះអញបានចាត់ចែងទុក ជាមាស១សែនហាប នឹងប្រាក់១លានហាប ព្រមទាំងលង្ហិន នឹងដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ នឹងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន អាល់គីតាប ឪពុកខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាបសម្រាប់ដំណាក់របស់អុលឡោះតាអាឡា។ រីឯលង្ហិន និងដែកមានច្រើនសន្ធឹកសន្ធាប់ពុំអាចថ្លឹងបានទេ។ ឪពុកបានត្រៀមឈើ និងថ្មដែរ បើកូនចង់បន្ថែមទៀតក៏បាន។ |
មាសដែលមកដល់ព្រះបាទសាឡូម៉ូនក្នុងមួយឆ្នាំ មានទម្ងន់ជាប្រាំមួយរយហុកសិបប្រាំមួយហាប
ព្រះបាទសាឡូម៉ូនមិនបានថ្លឹងរបស់ទាំងនោះទេ ព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទម្ងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
ចំណែកសសរទាំងពីរ និងអាងមួយ ហើយជើងកំណល់ទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនធ្វើសម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទម្ងន់ថ្លឹងមិនបានឡើយ។
មួយទៀត មានពួកជាងនៅជាមួយឯងជាបរិបូរដែរ គឺមានជាងដាប់ថ្ម ជាងអារឈើ ហើយមនុស្សដែលជំនាញក្នុងការគ្រប់មុខ។
ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោល សម្រាប់សន្លឹកទ្វារ ហើយសម្រាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបាន
យើងបានត្រៀមការអស់ពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសម្រាប់ប្រដាប់ធ្វើពីមាស ប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសម្រាប់ប្រដាប់ធ្វើពីលង្ហិន ដែកសម្រាប់ប្រដាប់ធ្វើពីដែក ឈើសម្រាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស និងត្បូងសម្រាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ និងត្បូងមានតម្លៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ
រីឯសសរទាំងពីរ សមុទ្រមួយ និងគោលង្ហិនទាំងដប់ពីរដែលនៅពីក្រោមសមុទ្រ ព្រមទាំងជើងទម្រ ដែលស្តេចសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់នៃព្រះយេហូវ៉ា នោះថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ។
ថាសប្រាក់នីមួយៗមានទម្ងន់មួយរយសាមសិបសេកែល ហើយចានគោមនីមួយៗមានទម្ងន់ចិតសិបសេកែល សរុបប្រាក់ទាំងអស់នៅក្នុងគ្រឿងទាំងនោះ មានពីរពាន់បួនរយសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ។
ដ្បិតកាលកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង នោះអំណរជាបរិបូរ និងសេចក្តីកម្សត់ទុរគតក្រៃលែងរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលុបវិញ។