Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 22:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ទ្រង់​ក៏​រៀបចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល សម្រាប់​សន្លឹក​ទ្វារ ហើយ​សម្រាប់​ត្រចៀក​ទ្វារ​ផង និង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ស្ដេច​បាន​ត្រៀម​ដែក​យ៉ាង​សន្ធឹក​សន្ធាប់ ដើម្បី​ធ្វើ​ដែក​គោល​សម្រាប់​សន្លឹក​ទ្វារ និង​ធ្វើ​តម្ពក់។ ស្ដេច​ក៏​បាន​ត្រៀម​លង្ហិន​យ៉ាង​ច្រើន ដែល​ពុំ​អាច​ថ្លឹង​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​ក៏​រៀបចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល​សំរាប់​សន្លឹក នឹង​ក្រប​ទ្វារ ហើយ​សំរាប់​ត្រចៀក​ទ្វារ​ផង នឹង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​បាន​ត្រៀម​ដែក​យ៉ាង​សន្ធឹក​សន្ធាប់ ដើម្បី​ធ្វើ​ដែក​គោល​សម្រាប់​សន្លឹក​ទ្វារ និង​ធ្វើ​ទំពក់។ ស្តេច​ក៏​បាន​ត្រៀម​លង្ហិន​យ៉ាង​ច្រើន ដែល​ពុំ​អាច​ថ្លឹង​បាន

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 22:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​មិន​បាន​ថ្លឹង​របស់​ទាំង​នោះ​ទេ ព្រោះ​មាន​ច្រើន​ក្រៃ‌លែង ហើយ​ដែល​លង្ហិន​ទាំង​នោះ​ទម្ងន់​ប៉ុណ្ណា នោះ​ក៏​គ្មាន​អ្នក​ណា​រក​ដឹង​បាន​ឡើយ។


ឥឡូវ​នេះ ក្នុង​ទុក្ខ​លំបាក​របស់​យើង យើង​បាន​ចាត់​ចែង​ទុក ជា​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប ព្រម​ទាំង​លង្ហិន ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់​ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន។


យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សម្រាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សម្រាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សម្រាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស និង​ត្បូង​សម្រាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ និង​ត្បូង​មាន​តម្លៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ


គេ​ថ្វាយ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​មាស​ប្រាំ​ពាន់​ហាប និង​មួយ​ម៉ឺន​ដារីក ប្រាក់​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ប្រាំបី​ពាន់​ហាប និង​ដែក​មួយ​សែន​ហាប


ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ប្រដាប់‌ប្រដា​ទាំង​នោះ​យ៉ាង​សន្ធឹក​ណាស់ ដ្បិត​លង្ហិន​ទាំង​នោះ​គេ​មិន​ដឹង​ជា​ទម្ងន់​ប៉ុន្មាន​ទេ។


រី​ឯ​សសរ​ទាំង​ពីរ សមុទ្រ​មួយ និង​គោ​លង្ហិន​ទាំង​ដប់ពីរដែល​នៅ​ពី​ក្រោម​សមុទ្រ ព្រម​ទាំង​ជើងទម្រ ដែល​ស្តេច​សាឡូម៉ូន​បាន​ធ្វើ​សម្រាប់​ព្រះ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នោះ​ថ្លឹង​លង្ហិន​នៃ​របស់​ទាំង​នោះ​មិន​បាន​ឡើយ។


ជា​ស្រុក​ដែល​អ្នក​នឹង​បរិ‌ភោគ​នំប៉័ង ដោយ​មិន​រិត‌ត្បិត អ្នក​នឹង​មិន​ខ្វះ‌ខាត​អ្វី​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម