Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 7:85 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

85 ថាស​ប្រាក់​នីមួយៗ​មាន​ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ហើយ​ចាន‌គោម​នីមួយៗ​មាន​ទម្ងន់​ចិត​សិប​សេកែល សរុប​ប្រាក់​ទាំង​អស់​នៅ​ក្នុង​គ្រឿង​ទាំង​នោះ មាន​ពីរ​ពាន់​បួន​រយ​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

85 ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

85 ឯ​ថាស​ប្រាក់​នីមួយៗ​មាន​ទំងន់​១៣០​ដំឡឹង ហើយ​ចាន‌គោម​នីមួយៗ​មាន​ទំងន់​៧០​ដំឡឹង បូក​រួម​ប្រាក់​ក្នុង​គ្រឿង​ទាំង​នោះ​ទៅ ត្រូវ​ជា​២​ពាន់​៤០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

85 ពាន​ប្រាក់​នី​មួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នី​មួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់ ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។

សូមមើលជំពូក ចម្លង




ជន‌គណនា 7:85
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ក្នុង​ទុក្ខ​លំបាក​របស់​យើង យើង​បាន​ចាត់​ចែង​ទុក ជា​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប ព្រម​ទាំង​លង្ហិន ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់​ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន។


គឺ​មាស​បី​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សម្រង់​ស្រាប់​ប្រាំពីរ​ពាន់​ហាប សម្រាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន


គេ​ថ្វាយ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​មាស​ប្រាំ​ពាន់​ហាប និង​មួយ​ម៉ឺន​ដារីក ប្រាក់​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ប្រាំបី​ពាន់​ហាប និង​ដែក​មួយ​សែន​ហាប


នេះ​ជា​តង្វាយ​របស់​ពួក​មេ​ដឹកនាំ​លើ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង រួម​ទាំង​អស់​មាន​ថាស​ប្រាក់​ដប់ពីរ ចាន‌គោម​ប្រាក់​ដប់​ពីរ កូន​ចាន​មាស​ដប់ពីរ


កូន​ចាន​មាស​ដប់​ពីរ ដែល​ដាក់​ពេញ​ដោយ​កំញាន ចាន​នីមួយៗ​មាន​ទម្ងន់​ដប់​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សរុប​មាស​ទាំង​អស់​នៅ​ក្នុង​កូន​ចាន​ទាំង​នោះ មាន​មួយ​រយ​ម្ភៃ​សេកែល។


នាង​បាន​ទូល​ទៅ​ស្ដេច តាម​ពាក្យ​បញ្ចេះ​ពី​មាតា​របស់​នាង​ថា៖ «សូម​ទ្រង់​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម