កាលព្រះបាទដាវីឌបានជ្រាប ក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីបានត្រៀមពលតនឹងដាវីឌ
១ របាក្សត្រ 19:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទដាវីឌបានជ្រាប ទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅតទល់នឹងគេ ហើយក៏តម្រៀបគ្នាច្បាំង។ ព្រះបាទដាវីឌបានតម្រៀបទ័ពច្បាំងនឹងពួកស៊ីរី ហើយគេក៏តនឹងទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេនាំដំណឹងនេះមកទូលព្រះបាទដាវីឌ ស្ដេចក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូល ឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្បែរពួកគេ។ ព្រះបាទដាវីឌក៏រៀបទ័ពប្រឈមមុខទល់នឹងកងទ័ពស៊ីរី ដែលមកវាយសម្រុកស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដាវីឌទ្រង់បានជ្រាប នោះទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅប្រទះនឹងគេ ហើយក៏ដំរៀបគ្នាច្បាំង កាលដាវីឌបានដំរៀបទ័ពច្បាំងនឹងពួកស៊ីរីដូច្នេះ នោះគេក៏តនឹងទ្រង់ អាល់គីតាប មានគេនាំដំណឹងនេះ មកជម្រាបស្តេចទត គាត់ក៏ប្រមូលកងទ័ពអ៊ីស្រអែលទាំងមូលឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្បែរពួកគេ។ ស្តេចទតក៏រៀបទ័ពប្រឈមមុខទល់នឹងកងទ័ពស៊ីរី ដែលមកវាយសំរុកគាត់។ |
កាលព្រះបាទដាវីឌបានជ្រាប ក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីបានត្រៀមពលតនឹងដាវីឌ
ពេលពួកស៊ីរីឃើញថាចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចាត់ទូតឲ្យទៅអង្វរពួកស៊ីរី ដែលនៅខាងនាយទន្លេមកជួយ មានសូបាកជាមេទ័ពរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ។
ពួកស៊ីរីបានបាក់ទ័ពរត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកទ័ពស៊ីរី ដែលបររទេះចម្បាំងអស់ប្រាំពីរពាន់ និងពលថ្មើរជើងបួនម៉ឺននាក់ ក៏សម្លាប់សូបាកជាមេទ័ពដែរ។
ពួកកូនចៅអាំម៉ូនក៏ចេញមកត្រៀមពលទ័ពនៅត្រង់មាត់ទ្វារក្រុង ដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅវាលដោយខ្លួន។