Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​បាន​ត្រៀម​ពល​ត​នឹង​ដាវីឌ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ទ្រង់​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ហេ‌ឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ព្រះ‌បាទ​ដាវីឌ ហើយ​វាយ​សម្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ដាវីឌ​ទ្រង់​ជ្រាប នោះ​ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​គេ​ក៏​ត្រៀម​ពល​ត​នឹង​ដាវីឌ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​ស្តេច​ទត ទត​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់ មក​ដល់​ហេ‌ឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ស្តេច​ទត ហើយ​វាយ​សំរុក។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 10:17
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះបាទ​ហាដា‌រេស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក​ជា​មេ‌ទ័ព​ធំ​របស់​ហាដា‌រេស៊ើរ ជា​អ្នក​នាំ​មុខ។


តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល​ទៅ ហើយ​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​ពួក​គេ ដែលបរ​រទេះ​ចម្បាំង​អស់​ប្រាំពីររយ​រទេះ និង​ពួក​ពល​សេះ​បួន​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក​ជា​មេ‌ទ័ព ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។


កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ទ្រង់​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​តទល់​នឹង​គេ ហើយ​ក៏​តម្រៀប​គ្នា​ច្បាំង។ ព្រះបាទ​ដាវីឌ​បាន​តម្រៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី ហើយ​គេ​ក៏​ត​នឹង​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម