Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​ទ័ព​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​វាល​ដោយ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កង‌ទ័ព​អាំម៉ូន​ចេញ​មក​ត្រៀម​នៅ​ច្រក​ចូល​ទីក្រុង។ រីឯ​ស្ដេច​ឯ​ទៀតៗ​ស្ថិត​នៅ​តាម​ទី​វាល ដាច់​ឡែក​ពី​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​ឯ​វាល​ដោយ​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កង‌ទ័ព​អាំម៉ូន​ចេញ​មក​ត្រៀម នៅ​ច្រក​ចូល​ទី‌ក្រុង។ រីឯ​ស្តេច​ឯ​ទៀតៗ​ស្ថិត​នៅ​តាម​ទី​វាល ដាច់​ឡែក​ពី​គេ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា និង​ក្រុង​រេហុប ហើយ​ពួក​ថូប និង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ​ឡែក។


នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ធ្វើ​តាម​ដែលអ្នក​រាល់​គ្នា​គិត​ឃើញ​ថា​ត្រូវ»។ ដូច្នេះ ស្ដេច​ក៏​ឈរ​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន គេ​ចេញ​ទៅ​ដោយ​ពួក​រយ ពួក​ពាន់


គ្រា​នោះ បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រជុំ​ពួក​ពល‌ទ័ព​របស់​ព្រះ‌អង្គ​មក មាន​ស្តេច​រង​សាម​សិប​ពីរ​អង្គ​នៅ​ជា‌មួយ​ទ្រង់ ព្រម​ទាំង​សេះ និង​រទេះ​ចម្បាំង​ផង ទ្រង់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី។


ត្រូវ​ធ្វើ​ដូច្នេះ គឺ​ត្រូវ​ដក​ពួក​ស្តេច​ទាំង​ប៉ុន្មាន​ពី​ចំណែក​របស់​ព្រះ‌ករុណា​ចេញ ហើយ​តាំង​ឲ្យ​មាន​មេ‌ទ័ព​ឡើង​ជំនួស​វិញ


ពេល​យ៉ូអាប់​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​ជ្រើស‌រើស​ពួក​អ៊ីស្រា‌អែល ដាក់​ឲ្យ​តម្រៀប​គ្នា​ត​នឹង​ពួក​ស៊ីរី។


កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ទ្រង់​ចាត់​យ៉ូអាប់ និង​ពួក​ពល‌ទ័ព​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ចេញ​ទៅ។


ព្រះបាទ​អ័ប៊ីយ៉ា​បាន​ចេញ​ទៅ​ច្បាំង មាន​ពល‌ទ័ព​សុទ្ធ​តែ​មនុស្ស​ថ្នឹក​ចម្បាំង ហើយ​ជ្រើស‌រើស មាន​ចិត្ត​ក្លាហាន​ចំនួន​បួន​សែន​នាក់។ រីឯ​ព្រះបាទ​យេរ៉ូ‌បោម​ក៏​តម្រៀប​ទ័ព​ច្បាំង​នឹង​ទ្រង់​វិញ​ដែរ ដោយ​មាន​មនុស្ស​ជ្រើស‌រើស ហើយ​ក្លាហាន​ប្រាំបី​សែន​នាក់។


ដូច្នេះ ព្រះ​បាទ​អេសាក៏​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​តម្រៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារី‌សា។


ហើយ​ជា​គំនិត​យុត្តិ‌ធម៌ ដល់​អ្នក​ដែល​អង្គុយ​ជំនុំ‌ជម្រះ និង​ជា​ឫទ្ធិ​កម្លាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។


គេ​ចាប់​យក​ធ្នូ និង​លំពែង ជា​ពួក​សាហាវ​ណាស់ ឥត​មាន​ត្រា​ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ គេ​តម្រៀប​គ្នា ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ គេ​មក​ទាស់​នឹង​អ្នក​ហើយ។


គេ​កញ្ឆល​ឮ​សន្ធឹកដូច​រទេះ​ចម្បាំង​នៅ​លើ​កំពូល​ភ្នំ គឺ​ដូច​សន្ធឹក​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​ប្រុង‌ប្រៀប​នឹង​ចូល​ច្បាំង។


ឯ​ស្ដេច​សូល និង​ពួក​ទ័ព​អ៊ីស្រា‌អែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​តម្រៀប​ពល​ដើម្បី​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម