ឯបណ្ដាទ័ពដែលនៅសល់ ក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយជាប្អូន ហើយប្អូនក៏តម្រៀបពល ដើម្បីតទល់នឹងពួកកូនចៅអាំម៉ូន។
១ របាក្សត្រ 18:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ័ប៊ីសាយ ជាកូនសេរូយ៉ាក៏ប្រហារពួកសាសន៍អេដុមអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅត្រង់ច្រកភ្នំអំបិល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រហារជនជាតិអេដុមអស់ ១៨ ០០០នាក់ នៅជ្រលងភ្នំអំបិល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៊ីសាយ ជាកូនសេរូយ៉ា ក៏ប្រហារពួកសាសន៍អេដំមអស់១ម៉ឺន៨ពាន់នាក់ នៅត្រង់ច្រកភ្នំអំបិល អាល់គីតាប លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ាបានប្រហារជនជាតិអេដុមអស់ ១៨ ០០០នាក់ នៅជ្រលងភ្នំអំបិល។ |
ឯបណ្ដាទ័ពដែលនៅសល់ ក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយជាប្អូន ហើយប្អូនក៏តម្រៀបពល ដើម្បីតទល់នឹងពួកកូនចៅអាំម៉ូន។
កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។
ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅអ័ប៊ីសាយថា៖ «ឥឡូវនេះ សេបាជាកូនប៊ីគ្រី ធ្វើដាក់យើងលើសជាងអាប់សាឡុមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយរបស់អ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយគេចពីយើងបាត់ទៅ»។
តែអ័ប៊ីសាយកូនសេរូយ៉ា បានមកការពារជំនួស ក៏កាប់សម្លាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ព្រះបាទដាវីឌបានស្បថនឹងទ្រង់ថា៖ «ទ្រង់មិនត្រូវចេញទៅជាមួយយើងខ្ញុំ ក្នុងទីចម្បាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ»។
អ័ប៊ីសាយជាប្អូនយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប នោះ លោកបានលើកលំពែងសម្លាប់សត្រូវអស់បីរយនាក់ ហើយលោកក៏មានឈ្មោះល្បីដូចអ្នកទាំងបីរូបនោះដែរ។
គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយជាប្អូនលោក បានសម្លាប់អ័ប៊ីនើរទៅ ដោយព្រោះសម្លាប់អេសាអែលជាប្អូន នៅក្នុងចម្បាំងត្រង់គីបៀន។
គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
ព្រោះកាលព្រះបាទដាវីឌបានទៅស្រុកអេដុម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅបញ្ចុះសពពួកអ្នកដែលស្លាប់ក្នុងចម្បាំង គឺក្នុងពេលក្រោយដែលបានសម្លាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដុម
ទ្រង់ក៏ប្រហារពួកសាសន៍អេដុមអស់មួយម៉ឺននាក់ នៅត្រង់ច្រកភ្នំអំបិល ក៏ច្បាំងចាប់យកក្រុងសេឡា រួចដាក់ឈ្មោះទីក្រុងនោះថា យ៉ុកធាល ដរាបដល់សព្វថ្ងៃនេះ។
ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ កូនសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប ព្រោះលោកបានពួយលំពែងសម្លាប់មនុស្សបីរយនាក់ ហើយល្បីឈ្មោះក្នុងពួកបីនាក់នោះ។
ព្រះបាទដាវីឌក៏ថ្វាយរបស់ទាំងនោះដល់ព្រះយេហូវ៉ាជាមួយប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដុម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន និងសាសន៍អាម៉ាឡេក។
ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដុម ដូច្នេះ ពួកអេដុមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាក៏ប្រោសឲ្យដាវីឌមានជ័យជម្នះ នៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។
ឯទ័ពដែលសល់ ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយគេក៏តម្រៀបគ្នាតនឹងពួកកូនចៅអាំម៉ូន។
ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា និងអ័ប៊ីកែល។ ឯកូនរបស់នាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ និងអេសាអែល ទាំងអស់មានបីនាក់។
ឯព្រះបាទអ័ម៉ាស៊ីយ៉ាមានព្រះហឫទ័យក្លាហាន ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសម្លាប់ពួកកូនចៅសៀរអស់មួយម៉ឺននាក់។
ឱព្រះអើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ព្រះអង្គខ្ញាល់នឹងខ្ញុំ ឱសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ ព្រះអង្គបានហែកផែនដីឲ្យប្រេះចេញពីគ្នា សូមផ្សារទីប្រេះស្រាំឡើងវិញផង ដ្បិតផែនដីកំពុងតែរង្គើហើយ។
ដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា៖ «តើអ្នកណានឹងចុះទៅកន្លែងស្តេចសូលក្នុងទីបោះទ័ពជាមួយខ្ញុំ?» អ័ប៊ីសាយឆ្លើយថា៖ «ខ្ញុំនឹងចុះទៅជាមួយលោក»។
នោះអ័ប៊ីសាយជម្រាបដាវីឌថា៖ «នៅថ្ងៃនេះ ព្រះបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោកហើយ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែម្តងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត»។