Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​ទ័ព​ដែល​សល់ ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន ហើយ​គេ​ក៏​តម្រៀប​គ្នា​ត​នឹង​ពួក​កូន​ចៅអាំម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រីឯ​កង‌ទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​ឲ្យ​លោក​អប៊ី‌សាយ ជា​ប្អូន​ចេញ​ទៅ​តទល់​នឹង​កង‌ទ័ព​អាំម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅអាំម៉ូន

សូមមើលជំពូក ចម្លង

អាល់គីតាប

11 រីឯ​កង‌ទ័ព​ដែល​នៅ​សល់ គាត់​ប្រគល់​ឲ្យ​លោក​អប៊ី‌សាយ ជា​ប្អូន​ចេញ​ទៅ​តទល់​នឹង​កង‌ទ័ព​អាំម៉ូន។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ប៊ី‌សាយ ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​សាម​សិប ព្រោះ​លោក​បាន​ពួយ​លំពែង​សម្លាប់​មនុស្ស​បីរយ​នាក់ ហើយ​ល្បី​ឈ្មោះ​ក្នុង​ពួក​បី​នាក់​នោះ។


ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល


ពេល​យ៉ូអាប់​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​ជ្រើស‌រើស​ពួក​អ៊ីស្រា‌អែល ដាក់​ឲ្យ​តម្រៀប​គ្នា​ត​នឹង​ពួក​ស៊ីរី។


លោក​ប្រាប់​ថា៖ «ប្រសិន‌បើ​ពួក​ស៊ីរី​មាន​កម្លាំង​ហួស​ពេក យើង​ឈ្នះ​គេ​មិន​បាន ចូរ​ឯង​មក​ជួយ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កម្លាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​យើង​នឹង​ទៅ​ជួយ​ឯង​វិញ។


ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​ទ័ព​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​វាល​ដោយ​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម