ក៏ប៉ុន្ដែ ព្រះអង្គបានមានព្រះបន្ទូលថា "យើងនឹងប្រោសសេចក្ដីល្អដល់អ្នកជាប្រាកដ ហើយធ្វើឲ្យពូជពង្សរបស់អ្នកបានគ្នាច្រើនឥតគណនា ដូចខ្សាច់នៅសមុទ្រ"»។
១ របាក្សត្រ 17:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូល ពីដំណើរទូលបង្គំ និងពីពូជពង្សរបស់ទូលបង្គំ បានជាប់តទៅ ហើយសូមព្រះអង្គសម្រេច ដូចជាព្រះអង្គបានមានព្រះបន្ទូលនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះទូលបង្គំ និងកូនចៅទូលបង្គំ រហូតតទៅ សូមឲ្យព្រះបន្ទូលនេះសម្រេចជារូបរាងឡើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីដែលទ្រង់បានមានបន្ទូល ពីដំណើរទូលបង្គំ នឹងពីពូជពង្សរបស់ទូលបង្គំ បានជាប់នៅជាដរាបតទៅ ហើយសូមទ្រង់សំរេច ដូចជាទ្រង់បានមានបន្ទូលនោះ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយឥឡូវនេះ សូមសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះខ្ញុំ និងកូនចៅខ្ញុំរហូតតទៅ សូមឲ្យបន្ទូលនេះ សម្រេចជារូបរាងឡើង! |
ក៏ប៉ុន្ដែ ព្រះអង្គបានមានព្រះបន្ទូលថា "យើងនឹងប្រោសសេចក្ដីល្អដល់អ្នកជាប្រាកដ ហើយធ្វើឲ្យពូជពង្សរបស់អ្នកបានគ្នាច្រើនឥតគណនា ដូចខ្សាច់នៅសមុទ្រ"»។
ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមព្រះអង្គបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបម្រើរបស់ព្រះអង្គចុះ។
ដ្បិតព្រះអង្គបានយកអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ធ្វើជារបស់ព្រះអង្គជារៀងរហូតតទៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គក៏ជាព្រះដល់គេដែរ។
សូមឲ្យសេចក្ដីនោះបានតាំងឡើង ដើម្បីឲ្យព្រះនាមព្រះអង្គបានតម្កើងឡើងជាដរាប ដោយពាក្យថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គជាព្រះនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដល់ពួកអ៊ីស្រាអែល ហើយពូជពង្សរបស់ព្រះបាទដាវីឌ ក៏បានខ្ជាប់ខ្ជួននៅចំពោះព្រះអង្គដែរ។
ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានរើសយើងចេញពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតព្រះអង្គបានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា ព្រះអង្គបានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង ព្រះអង្គបានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់
ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យសេចក្ដីដែលទ្រង់បានសន្យានឹងព្រះបាទដាវីឌ ជាបិតាទូលបង្គំ បានតាំងខ្ជាប់ខ្ជួន ដ្បិតទ្រង់បានលើកទូលបង្គំឡើង ជាស្តេចលើសាសន៍មួយមានគ្នាច្រើនដូចជាធូលីនៅផែនដី ។
៙ សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។
ដើម្បីឲ្យយើងបានធ្វើសម្រេចតាមសេចក្ដីសម្បថ ដែលយើងបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងឲ្យគេបានស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាយ៉ាងសព្វថ្ងៃនេះ»។ នោះខ្ញុំក៏ទូលឆ្លើយថា៖ «អាម៉ែន ព្រះយេហូវ៉ាអើយ»។
ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។