១ របាក្សត្រ 17:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ដ្បិតព្រះអង្គបានយកអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ធ្វើជារបស់ព្រះអង្គជារៀងរហូតតទៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គក៏ជាព្រះដល់គេដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រះអម្ចាស់អើយ! ព្រះអង្គបានជ្រើសរើសជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ដ្បិតទ្រង់បានយកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ធ្វើជារបស់ផងទ្រង់ នៅជារៀងរាបដរាបទៅហើយ ឱព្រះយេហូវ៉ាអើយ ទ្រង់ក៏បានត្រឡប់ជាព្រះដល់គេដែរ សូមមើលជំពូកអាល់គីតាប22 អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានជ្រើសរើសជនជាតិអ៊ីស្រអែល ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ ហើយទ្រង់ក៏បានទៅជាម្ចាស់របស់ពួកគេ។ សូមមើលជំពូក |
សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។
តើមានសាសន៍ណាមួយនៅផែនដីដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គនេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំ ហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃពីមុខប្រជារាស្ត្រព្រះអង្គចេញ ជាប្រជារាស្ត្រដែលព្រះអង្គបានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ?