ព្រះបាទដាវីឌលោតកញ្ឆេងអស់ពីកម្លាំងនៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។
១ របាក្សត្រ 15:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះបាទដាវីឌព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហិប ពួកចម្រៀង និងកេណានា ជាមេលើពួកចម្រៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចម្រៀង និងលោកកេណានាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ព្រះបាទដាវីឌពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដាវីឌទ្រង់ព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហឹប ពួកចំរៀង នឹងកេណានា ជាមេលើពួកចំរៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ អាល់គីតាប ស្តេចទតពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចំរៀង និងលោកកេណានាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ស្តេចទតពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯក។ |
ព្រះបាទដាវីឌលោតកញ្ឆេងអស់ពីកម្លាំងនៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។
គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បានយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាឡើងមក ដោយសម្រែកអរសប្បាយ និងសូរស្នែង ត្រែ ឈិង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។
អ្នកទាំងនេះ ដែលព្រះបាទដាវីឌបានតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀងក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា បន្ទាប់ពីហិបនៃព្រះបានសម្រាកនៅទីនោះ។
កុមារសាំយូអែលតែងតែបំពេញការងារនៅចំពោះព្រះយេហូវ៉ា ដោយពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។