ពេលព្រះបាទដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលហាមថា៖ «កុំឡើងទៅឡើយ ត្រូវវាងទៅពីខាងក្រោយ ហើយចូលទៅគេពីខាងចម្ការមកវិញ។
១ របាក្សត្រ 14:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទដាវីឌទូលសួរដល់ព្រះដូចមុន ព្រះទ្រង់មានព្រះបន្ទូលថា៖ «កុំឡើងទៅតាមគេឡើយ គឺត្រូវបែរចេញពីគេ ឡើងទៅទាស់នឹងគេ ទល់មុខនឹងចម្ការមនវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដាវីឌទ្រង់ទូលសួរដល់ព្រះដូចមុន តែព្រះទ្រង់មានបន្ទូលថា កុំឲ្យឡើងទៅតាមគេឡើយ គឺត្រូវបែរចេញពីគេ ឡើងទៅទាស់នឹងគេ ទល់មុខនឹងចំការមនវិញ អាល់គីតាប ស្តេចទតទូរអាសួរអុលឡោះម្តងទៀត ទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្តុំដើមមននោះវិញ។ |
ពេលព្រះបាទដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលហាមថា៖ «កុំឡើងទៅឡើយ ត្រូវវាងទៅពីខាងក្រោយ ហើយចូលទៅគេពីខាងចម្ការមកវិញ។
ព្រះបាទដាវីឌទូលសួរដល់ព្រះថា៖ «តើទូលបង្គំត្រូវឡើងទៅច្បាំងនឹងពួកភីលីស្ទីននេះឬទេ? តើទ្រង់នឹងប្រគល់គេមកក្នុងកណ្ដាប់ដៃទូលបង្គំឬ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។
កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមនដូចជាពួកពលដើរ នោះអ្នកត្រូវចេញទៅចុះ ដ្បិតព្រះនឹងចេញទៅនៅមុខអ្នក ដើម្បីវាយពួកពលភីលីស្ទីន»។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។