ប៉ុន្ដែ លោកឡាបាន់ឆ្លើយថា៖ «ប្រសិនបើកូនយោគយល់ដល់ឪពុក សូមកុំអាលទៅសិន ព្រោះឪពុកយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកពុកព្រោះតែកូន។
១ របាក្សត្រ 13:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហិបរបស់ព្រះបាននៅជាមួយគ្រួសារអូបិឌ-អេដុម គឺនៅក្នុងផ្ទះរបស់គាត់អស់រយៈពេលបីខែ ព្រះយេហូវ៉ាក៏ប្រទានពរដល់គ្រួរបស់អូបិឌ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដអេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយហឹបនៃព្រះ ក៏នៅជាមួយនឹងគ្រួអូបិឌ-អេដំម ក្នុងផ្ទះគាត់អស់៣ខែ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានពរ ដល់គ្រួរបស់អូបិឌ-អេដំម ព្រមទាំងបណ្តារបស់ទ្រព្យគាត់ទាំងអស់ផង។ អាល់គីតាប ហិបរបស់អុលឡោះតាអាឡាស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ អុលឡោះតាអាឡាប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។ |
ប៉ុន្ដែ លោកឡាបាន់ឆ្លើយថា៖ «ប្រសិនបើកូនយោគយល់ដល់ឪពុក សូមកុំអាលទៅសិន ព្រោះឪពុកយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកពុកព្រោះតែកូន។
ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងទ្រព្យសម្បត្តិទាំងអស់របស់គាត់មក ព្រះយេហូវ៉ាប្រទានពរដល់ផ្ទះរបស់សាសន៍អេស៊ីព្ទនោះ ដោយព្រោះលោកយ៉ូសែប ហើយព្រះយេហូវ៉ាក៏ប្រទានពរអ្វីៗទាំងអស់ដែលជារបស់គាត់ ទាំងផ្ទះសំបែង ទាំងស្រែចម្ការ។
យ៉ាងនោះ ព្រះបាទដាវីឌបែរជាមិនបាននាំយកហិបនៃព្រះយេហូវ៉ា ចូលទៅក្នុងក្រុងរបស់ដាវីឌទេ គឺទង់យកទៅដាក់នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ជាអ្នកមកពីក្រុងកាថវិញ។
ហើយក៏មានអូបិឌ-អេដុម ព្រមទាំងបងប្អូនរបស់លោក ចំនួនហុកសិបប្រាំបីនាក់ ឯអូបិឌ-អេដុម ជាកូនយេឌូថិន និងហូសា ឲ្យធ្វើជាឆ្មាំទ្វារ។