Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 16:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ហើយ​ក៏​មាន​អូបិឌ-អេដុម ព្រម​ទាំង​បង‌ប្អូន​របស់​លោក ចំនួន​ហុក​សិប​ប្រាំ​បី​នាក់ ឯអូបិឌ-អេដុម ជា​កូន​យេឌូ‌ថិន និង​ហូសា ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ស្ដេច​ចាត់​លោក​អូបេឌ‌អេដុម​ជា​កូន​របស់​លោក​យេឌូ‌ថិន និង​លោក​ហូសា ព្រម​ទាំង​បងប្អូន​របស់​គាត់​ហុក‌សិប​ប្រាំ​បី​នាក់ ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ឯ​អូបិឌ-អេដំម ជា​កូន​យេឌូថិន នឹង​ហូសា ព្រម​ទាំង​បង​ប្អូន​លោក​ចំនួន​៦៨​នាក់ បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ស្តេច​ចាត់​លោក​អូបេឌ-អេដុម​ជា​កូន​របស់​លោក​យេឌូ‌ថិន និង​លោក​ហូសា ព្រម​ទាំង​បង​ប្អូន​របស់​គាត់​ហុក‌សិប​ប្រាំ​បី​នាក់ ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 16:38
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ ព្រះបាទ​ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ក្រុង​របស់​ដាវីឌ​ទេ គឺ​ទង់​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ។


គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា៖ «ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះ និង​លា​ដែល​គេ​បាន​ចង​ទុក និង​ជំរំ​ដែល​គេ​ចោល​ប៉ុណ្ណោះ»។


ហិប​របស់​ព្រះ​បាន​នៅ​ជា‌មួយ​គ្រួសារ​អូបិឌ-អេដុម គឺ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​គ្រួ​របស់​អូបិឌ-អេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ផង។


ខាង​ឯ​យេឌូ‌ថិន ពួក​កូន​ចៅ​លោក គឺ​កេដា‌លា សេរី យេសា‌យ៉ា ស៊ីម៉ាយ ហា‌សាប‌យ៉ា និង​ម៉ាធិធា ទាំង​អស់​មាន​ប្រាំមួយ​នាក់ គេ​កាន់​ស៊ុង​នៅ​ក្នុង​បង្គាប់​យេឌូ‌ថិន ជា​ឪពុក​គេ ដែល​ជា​អ្នក​ពោល​ពំនោល ដោយ​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា។


ហើយ​ហូសា ក្នុង​វង្ស​ម្រ៉ារី​ក៏​មាន​កូន គឺ​ស៊ីមរី ជា​មេ (ដ្បិត​ទោះ​បើ​គាត់​មិន​មែន​ជា​កូន​ច្បង ក៏​ឪពុក​បាន​តាំង​ឲ្យ​ធ្វើ​ជា​មេ​ដែរ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម