ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 13:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​យក​ហិប​របស់​ព្រះ​មក​ឯ​យើង​បាន?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​យក​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ ហើយ​មាន​បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​នាំ​យក​ហឹប​នៃ​ព្រះ​មក​ឯ​យើង​បាន

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​នោះ​ស្តេច​ទត​ភ័យ​ខ្លាច​អុលឡោះហើយ​ប្រាប់​ថា៖ «យើង​យក​ហិប​របស់​អុលឡោះចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។

សូមមើលជំពូក



១ របា‌ក្សត្រ 13:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ប្រាកដ​ឬ? មើល៍ ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត


ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "ពេរេស-អ៊ុសា " រហូត​ដល់​សព្វ​ថ្ងៃ។


ដូច្នេះ ព្រះបាទ​ដាវីឌ​មិន​បាន​យក​ហិប​មក​ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដុម នៅ​ក្រុង​កាថ​វិញ។


ប៉ុន្តែ ព្រះបាទ​ដាវីឌ​មិន​អាច​យាង​ទៅ​មុខ​អាស‌នា ដើម្បី​ទូល​សួរ​ដល់​ព្រះបាន​ឡើយ ព្រោះ​ភ័យ​ខ្លាច​ដាវ​របស់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា។


រូប​សាច់​ទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ទូល‌បង្គំភ័យ​ខ្លាចការ​ជំនុំ​ជម្រះ របស់​ព្រះ‌អង្គ។


នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ


ពួក​បេត-សេមែស​និយាយ​ឡើង​ថា៖ «តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន? តើ​ព្រះ‌អង្គ​ត្រូវ​ចេញ​ពី​យើង​ខ្ញុំ​ឡើង​ទៅ​ឯ​អ្នក​ណា​វិញ?»