Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 “អ្នក​ដែល​ទទួល​មួយ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងរ៉ឹង ជា​អ្នក​ដែល​ច្រូត​ពី​កន្លែងដែល​លោក​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​លោក​មិន​បាន​ពង្រាយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​ចូល​មក​ជិត​ដែរ​ ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ខ្ញុំ​ដឹង​ថា​ លោក​ជា​មនុស្ស​តឹងតែង​ គឺ​លោក​ច្រូត​ពី​កន្លែង​ដែល​លោក​មិន​បាន​ព្រោះ​ និង​ប្រមូល​ពី​កន្លែង​ដែល​លោក​មិន​បាន​ពង្រាយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌តែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បន្ទាប់​មក​អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថាៈ “លោក​ម្ចាស់! ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌តែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:24
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឃើញ​សោះ? យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ? នេះ​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អត់​នោះ គឺ​អ្នក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កម្មករ។


ឱ​តំណ​មនុស្ស​នេះ​អើយ ចូរ​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​យើង​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា​ប្រជា‌រាស្ត្រ​របស់​យើង​ពោល​ថា "យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម មក​ឯ​ព្រះ‌អង្គ​ទៀត​ឡើយ" ដូច្នេះ?


ពេល​ស្តេច​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់ ដែល​ជំពាក់​ប្រាក់​ពីរ​កោដិ មក​ជួប​ស្ដេ​ច


"ពួក​អ្នក​មក​ក្រោយ​ទាំង​នេះ ធ្វើ​ការ​បាន​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​លោក​បាន​បើក​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់ ទាំង​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ"។


ដូច្នេះ ខ្ញុំ​ខ្លាច ហើយ​យក​ប្រាក់​របស់​លោក​ទៅ​កប់​ទុក​ក្នុង​ដី មើល៍ សូម​លោក​យក​ប្រាក់​របស់​លោក​វិញ​ចុះ"។


ប៉ុន្តែ ចៅហ្វាយ​របស់​គាត់​ឆ្លើយ​ថា "អ្នក​បម្រើ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ


«មិន​មែន​គ្រប់​គ្នា​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់" ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។


តែ​គាត់​ឆ្លើយ​ថា "ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​បង្គាប់​អ្វី​សោះ លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​មួយ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ជា​មួ​យ​មិត្ត​សម្លាញ់​របស់​ខ្ញុំ​សោះ។


លោក​បាន​ហៅ​ពួក​បាវ​បម្រើ​ដប់​នាក់ មក​ប្រគល់​ប្រាក់​ដប់​ណែន ដល់​គេ ដោយ​ផ្ដាំ​ថា "ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ជំនួញ រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ"។


«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!" តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ?


ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង


ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម