១ របាក្សត្រ 12:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអេស៊ើរ ជាមេលើគេ អ្នកបន្ទាប់គឺ អូបាឌា ទីបី អេលាប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេ លោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគឺអេស៊ើរ ជាមេ អូបាឌា ជាទី២ អេលាប ជាទី៣ អាល់គីតាប អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេលោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី |
កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា គឺយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ក៏នៅទីនោះដែរ។ រីឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ។
មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ បានទៅខាងព្រះបាទដាវីឌ ក្នុងជម្រកមួយនៅទីរហោស្ថាន គេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ស្ទាត់ក្នុងចម្បាំង ក៏ចេះប្រើទាំងខែល និងលំពែង គេមានមុខដូចជាមុខសិង្ហ ហើយក៏រហ័សដូចជាឈ្លូសនៅលើភ្នំ
ចំពោះកុលសម្ព័ន្ធកាដ លោកថ្លែងថា៖ «សូមសរសើរដល់ព្រះអង្គដែលពង្រីកឲ្យកាដបានធំទូលាយ! កាដក្រាបដូចសិង្ហញី ហើយហែកដៃ និងក្រយៅក្បាលផង។