Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ បាន​ទៅ​ខាង​ព្រះបាទ​ដាវីឌ ក្នុង​ជម្រក​មួយ​នៅ​ទី​រហោ‌ស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ស្ទាត់​ក្នុង​ចម្បាំង ក៏​ចេះ​ប្រើ​ទាំង​ខែល និង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស​ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ក្នុង​ជម្រក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ក៏​មាន​មនុស្ស​ក្នុង​ពួក​កាឌ់ បាន​ញែក​ខ្លួន​ទៅ​ខាង​ដាវីឌ ក្នុង​ទី​ពំនួន​នៅ​ទី​រហោ‌ស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ស្ទាត់​ក្នុង​ចំបាំង ក៏​ចេះ​ប្រើ​ទាំង​ខែល នឹង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ស្តេច​ទត ក្នុង​ជំរក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​សូល និង​យ៉ូណា‌ថាន​គួរ​ឲ្យ​ស្រឡាញ់ និង​គួរ​រាប់អាន​ណាស់​កាល​នៅ​រស់ ហើយ​ពេល​ទ្រង់​សុគត​ទៅ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ ទ្រង់​រហ័ស​ជាង​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ជាង​សត្វ​សិង្ហ។


យ៉ាង​នោះ ទោះ​ទាំង​មនុស្ស​ក្លាហាន ដែល​មាន​ចិត្ត​ដូច​ជា​សិង្ហ គេ​នឹង​គ្រាក​ចិត្ត​ដែរ ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ដឹង​ថា បិតា​ទ្រង់ និង​ពួក​ដែល​នៅ​ជា‌មួយ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ណាស់


កូន​ប្រុស​ទាំង​បី​នាក់​របស់​អ្នក​ស្រី​សេរូយ៉ា គឺ​យ៉ូអាប់ អ័ប៊ី‌សាយ និង​អេ‌សា‌អែល ក៏​នៅ​ទី​នោះ​ដែរ។ រីឯ​អេ‌សា‌អែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ។


បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ជា​កូនដែល​ខ្លាំង​ពូកែ​ម្នាក់ នៅ​កាប‌សៀល ជា​អ្នក​ដែល​មាន​ស្នា​ដៃ​ល្អៗ​ជា​ច្រើន។ លោក​បាន​សម្លាប់​កូន​ទាំង​ពីរ​របស់​អ័រាល សាសន៍​ម៉ូអាប់ ហើយ​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល


ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហើយ​ពួក​ភីលី‌ស្ទីន​មាន​ទ័ព​កង​រក្សា​ស្រុក​មួយ​ក្រុង​នៅ​ភូមិ​បេថ្លេ‌ហិម។


ឯ​បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា លោក​ជា​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាបសៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សម្លាប់​កូន​ប្រុស​ពីរ​នាក់របស់ អ័រាល នៅ​ស្រុក​ម៉ូអាប់។ លោក​ក៏​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ ហើយ​សម្លាប់​សត្វ​សិង្ហ​មួយ​នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល។


មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​បេនយ៉ាមីន និង​យូដា បាន​មក​គាល់​ព្រះបាទ​ដាវីឌ នៅ​ឯ​ជម្រក​នោះ។


ហើយ​យ៉ូអេ‌ឡា និង​សេបា‌ឌា ជា​កូន​យេរ៉ូ‌ហាំ ជា​អ្នក​ស្រុក​កេដោរ។


គឺ​អេស៊ើរ ជា​មេ​លើ​គេ អ្នក​បន្ទាប់​គឺ អូបា‌ឌា ទី​បី អេលាប


អ័ម៉ា‌ស៊ីយ៉ា​បាន​ប្រមូល​ពួក​យូដា ឲ្យ​មក​រួម​ផ្គុំ​គ្នា​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​មួយ​ពាន់​នាក់ និង​មេ​លើ​មួយ​រយ​នាក់ គឺ​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់។ រាប់​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​បី​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែង និង​ខែល។


មនុស្ស​អាក្រក់​រត់​ក្នុង​កាល​ដែល គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។


ចូរ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​ដែល​ខំ​ប្រឹង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​ជា​សត្វ​ហើរ ឲ្យ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា ។


៙ ឱ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚


ឱ​សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ ឱ​រទេះ​ចម្បាំង​ទាំង‌ឡាយ​អើយ ចូរ​សម្រុក​ចូល​ចុះ ហើយ​ត្រូវ​ឲ្យ​មនុស្ស​ដែល​ជំនាញ ក្នុង​ចម្បាំង​ចេញ​ទៅ​ដែរ គឺ​ទាំង​ពួក​អេធីយ៉ូពី និង​ពួក​ពូត ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់ ហើយយឹត​ធ្នូ។


ដាវីឌ​បាន​ពួន​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​ស្តេច​សូល​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជា‌និច្ច តែ​ព្រះ​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ឡើយ។


ដាវីឌ​ក៏​ចាក​ចេញ​ពី​ទី​នោះ ទៅ​អា‌ស្រ័យ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេន-កេឌី​វិញ។


នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច​សូល រួច​ស្ដេច​សូល​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​វិញ តែ​ដាវីឌ និង​ពួក​លោក​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​ជម្រក​លាក់​ខ្លួន​វិញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម