ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 12:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​នៅ​ទី​នោះ​ជា‌មួយ​ព្រះបាទ​ដាវីឌ​អស់​រយៈ​ពេល​បី​ថ្ងៃ មាន​ការ​ជប់លៀង​ផង ដ្បិត​ពួក​បង‌ប្អូន​គេ​បាន​រៀបចំ​ទទួល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បងប្អូន​របស់​ពួក​គេ​បាន​រៀបចំ​ជប់‌លៀង​ទទួល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នៅ​ទី​នោះ​ជា​មួយ​នឹង​ដាវីឌ ដោយ​ការ​លៀង‌លោម​គ្នា​អស់​៣​ថ្ងៃ ដ្បិត​ពួក​បង​ប្អូន​គេ​បាន​រៀបចំ​ឲ្យ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ស្តេច​ទត​ចំនួន​បី​ថ្ងៃ ហើយ​បង​ប្អូន​របស់​ពួក​គេ​បាន​រៀប‌ចំ​ជប់‌លៀង​ទទួល។

សូមមើលជំពូក



១ របា‌ក្សត្រ 12:39
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​អ៊ីសាក​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​ថ្វាយ​ស្ដេច និង​អស់​លោកទាំង​នោះ ហើយពួក​គេ​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។


រួច​លោក​យ៉ាកុប​ក៏​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​បង‌ប្អូន​របស់​លោក​មក​បរិ‌ភោគ។ គេក៏​នាំ​គ្នា​បរិ‌ភោគ រួច​ស្នាក់​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ។


ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។


ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ឆ្លើយ​ទៅ​ពួក​អ៊ីស្រា‌អែល​ថា៖ «ព្រោះ​ស្តេច​ជា​ញាតិ‌វង្ស​ជិត‌ដិត​នឹង​យើង​ទេ​តើ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អាក់‌អន់​ចិត្ត​ដោយ​ព្រោះ​ការ​នេះ តើ​យើង​បាន​បរិ‌ភោគ​អ្វី​ដែល​ស្តេច​ត្រូវ​បង់‌ខាត ឬ​ទ្រង់​បាន​ប្រទាន​រង្វាន់​អ្វី​មក​យើង​ខ្លះ?»


រួច​ទ្រង់​ចែក​នំបុ័ង​មួយ​ដុំ សាច់​មួយ​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​មួយ​ផែន ដល់​ប្រជាជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជាជន​ក៏​ត្រឡប់​ទៅ​ឯ​លំ​នៅ​របស់​គេ​រៀង​ខ្លួន​វិញ។


រីឯ​ពួក​ប្រធាន​ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ ដែល​កាន់​ខាង​ទ្រង់ ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល


ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ក្នុង​ចម្បាំង បាន​មក​ដល់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​អភិសេក​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តែង​តាំង​ព្រះបាទ​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ។


មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសា‌ខារ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី គេ​បាន​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ និង​គោ​មក​ដែរ គឺ​មាន​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ និង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។