ខាងពួកណែបថាលី មានមេទ័ពមួយពាន់នាក់ ហើយមានបីម៉ឺនប្រាំពីរពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយគេដែរ។
១ របាក្សត្រ 12:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងពួកសាប់យូឡូន មានប្រាំម៉ឺននាក់ ជាទាហានដែលបានហ្វឹកហាត់ ប្រដាប់ដោយគ្រឿងសស្ត្រាវុធគ្រប់មុខសម្រាប់ចេញទៅច្បាំង ដើម្បីជួយដាវីឌដោយចិត្តស្មោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធសាប់យូឡូន មាន ៥០ ០០០នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកសាប់យូល៉ូន មាន៥ម៉ឺននាក់ ដែលអាចនឹងចេញទៅច្បាំង សុទ្ធតែមានគ្រឿងសស្ត្រាវុធគ្រប់មុខ ហើយគេប្រុងប្រៀបទៅច្បាំងដោយចិត្តស្មោះ អាល់គីតាប ក្នុងកុលសម្ព័ន្ធសាប់យូឡូនមាន ៥០ ០០០នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។ |
ខាងពួកណែបថាលី មានមេទ័ពមួយពាន់នាក់ ហើយមានបីម៉ឺនប្រាំពីរពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយគេដែរ។
ខាងពួកអេស៊ើ មានពីរម៉ឺននាក់ដែលអាចចេញទៅជាមួយពលទ័ព ជាមនុស្សថ្នឹកនឹងចម្បាំងដែរ។
ពួកអ្នកទាំងនោះសុទ្ធតែជាមនុស្សថ្នឹកក្នុងចម្បាំង បានមកដល់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងអភិសេកទ្រង់ឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតែងតាំងព្រះបាទដាវីឌឡើងជាស្តេចដែរ។
ដូច្នេះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យកាល (ដ្បិតនេះជាទម្លាប់របស់ស្ដេច ដែលតែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ និងសេចក្ដីវិនិច្ឆ័យ
គ្រប់គ្នាពោលតែពាក្យភូតភរ ដល់អ្នកជិតខាងរបស់ខ្លួន គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ និងដោយមានចិត្តពីរ។
កាលព្រះយេស៊ូវទតឃើញណាថាណែលដើរសំដៅមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាសាសន៍អ៊ីស្រាអែលពិតមែន គាត់គ្មានពុតត្បុតអ្វីសោះ!»